ភ្នំពេញ ៖ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមព្រះខ័នរាជស្វាយ បានទទួលពានរង្វាន់ជើងឯក លីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦ “Cambodian Premier League 2025-2026” ជាការគ្រងតំណែង៣ រដូវកាលជាប់ៗគ្នា ដែលក្រុមផ្សេង មិនអាចធ្វើបានឡើយ ក្រោមការរៀបចំរបស់ CPL នៅក្រោយបញ្ចប់ការ ប្រកួតចុងក្រោយបំផុត ជាមួយក្រុមភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ដោយលទ្ធផល ១-២ ដែលជាសប្តាហ៍ទី៣២បញ្ចប់រដូវកាល ។

នេះជាការការពារម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៣រដូវកាលជាប់ៗគ្នា ដោយជោគជ័យរបស់ព្រះខ័នរាជស្វាយរៀង ក្រោបញ្ចប់ ៣០ប្រកួត ឈ្នះ២១ ស្មើ៣ និងចាញ់៦ មាន ៦៦ពិន្ទុ, ភ្នំពេញក្រោន ទទួលបានជើងឯករង ជាមួយ ៥៦ពិន្ទុ ក្រោយឈ្នះ១៧ ស្មើ៥ និងចាញ់៨ប្រកួត ខណៈអង្គរថាយហ្គឺរ ទទួលបានចំណាត់ថ្នាក់លេខ៣ ជាមួយ ៥៦ពិន្ទុដែរ ក្រោយឈ្នះ១៧ ស្មើ៥ និងចាញ់៨ ដូចភ្នំពេញក្រោនដែរ។

ភ្នំពេញក្រោន ជើងឯករង រកបានគ្រាប់បាល់ ៥៣គ្រាប់ របូតគ្រាប់បាល់ ៣៦ នៅសល់គ្រាប់បាល់ចំណេញ ១៧ ខណៈអង្គរថាយហ្គឺរ រកបានគ្រាប់បាល់សរុប ៧១គ្រាប់ និងនៅសល់គ្រាប់បាល់ ចំណេញ ៣០គ្រាប់ ដែលនៅសល់គ្រាប់បាល់ ចំណេញច្រើនជាង ភ្នំពេញក្រោន។ មូលហេតុនេះ គឺដោយសារតែអង្គរថាយហ្គឺរ ចាញ់ភ្នំពេញក្រោន ក្នុងការប្រកួតជាមួយគ្នា Head To Head នៃក្រុមពាក់ព័ន្ធទាំងពីរនេះ។

គួរបញ្ជាក់ថា ៣ប្រកួតចុងក្រោយ នៃ៦ក្រុមខាងលើ-Top6 បញ្ចប់រដូវកាល ២០២៥-២០២៦ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ រួមមាន៖ ព្រះខ័នរាជស្វាយរៀង ចាញ់ ភ្នំពេញក្រោន ១-២, អង្គរថាយហ្គឺរ បានយកឈ្នះ ណាហ្គាវើលដ៍ ៤-១ ខណៈបឹងកេត បានយកឈ្នះ អ៊ឹមអូអាយកំពង់ដេវ៉ា ៤-៣៕


