យប់មិញនេះ ក្រុមកំពូលតារាងកាំភ្លើងធំ Arsenal បានព្យាយាមបុកយកពិន្ទុយ៉ាងខ្លាំងទៅលើក្រុម Burnley ប៉ុន្តែគ្រាប់បាល់សម្រេចមានតែ១គ្រាប់ប៉ុណ្ណោះ។
Arsenal ជាអ្នកស៊ុតបញ្ចូលទីបាន១គ្រាប់ និងជាគ្រាប់បាល់ជ័យជំនះយកបាន៣ពិន្ទុ ពេញក្នុងដៃបង្កើនឳកាសលើកពានរង្វាន់ កំពូលអង់គ្លេសកាន់តែខ្ពស់ ខណៈដែលនៅសេសសល់តែ១ ប្រកួតទៀតប៉ុណ្ណោះក្នុងដៃ។
គ្រាប់បាល់នេះកើតឡើងនៅនាទីទី៣៦ ដោយកីឡាករខ្សែប្រយុទ្ធ Kai Harvertz ទោះបីជាបានខិតខំសម្រុកគ្រប់គ្រងបាល់ បានទៅដល់៦២ភាគរយនិងព្យាយាមស៊ុតចំគោលដៅដល់ទៅ១៣ដងក្តី។
យ៉ាងណាក្តី Arsenal លើកពានឬមិន អាចលើកពានអាស្រ័យ នឹងប្រកួតចុងក្រោយមួយទៀតដែលត្រូវប៉ះនឹងក្រុមCrystal Palace នៅយប់ថ្ងៃទី២៤ខែឧសភាខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី
