យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាខ្សែប្រយុទ្ធស្លាបរបស់ Barcelona កីឡាករ Raphinha បានធ្វើការបង្ហាញការពិតមួយចំនួន នៅមុនពេលផ្ទេរមក ចូលរួមក្លឹបនៅអេស្បាញកាលពីឆ្នាំ២០២២។
កាលពីគ្រានោះកីឡាករ Raphinha បានសម្រេចចិត្តចាកចេញពី Leed UTD ជាមួយនឹងកុងត្រាដ៏ធំមួយពីសំណាក់ក្លឹប Barcelona ប៉ុន្តែក្នុងនោះក៏ធ្លាប់មានការប្រកួត ប្រជែងគ្នាខ្លាំងក្លាដែរពីសំណាក់ក្លឹបធំៗផ្សេងទៀត។
Raphinha អះអាងថាពិតជា ធ្លាប់មានក្លឹបធំៗ នៅអង់គ្លេសបានផ្តល់សំណើរ ជាកុងត្រាជូនគាត់ពិតមែនក្នុង នោះមានទាំងក្លឹបតោខៀវ Chelsea និងក្លឹបហង្សក្រហម Liverpool ផងដែរ។
បច្ចុប្បន្ន Raphinha បានក្លាយទៅជាកីឡាករដ៏សំខាន់របស់ក្លឹប ក្នុងនាមជាខ្សែប្រយុទ្ធហើយ ក៏កំពុងស្វែងរកពាន ជូនក្លឹបជាបន្តបន្ទាប់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
