កីឡា

ក្រុមបាល់បោះវិទ្យាល័យព្រះស៊ីសុវត្ថិ គ្រងតំណែងជើងឯក ក្នុងការរប្រកួតកីឡាបាល់បោះ យុវជនក្រោម ១៧ ឆ្នាំ

ភ្នំពេញ៖ក្រុមបាល់បោះវិទ្យាល័យព្រះស៊ីសុវត្ថិ គ្រងតំណែងជើងឯក ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់បោះយុវជនក្រោម ១៧ ឆ្នាំ ជ្រើសរើសជើងឯករាជធានីភ្នំពេញ ប្រចាំឆ្នាំ២០២៦ បន្ទាប់ពីក្រុមនេះបានយកឈ្នះលើក្រុមបាល់បោះវិទ្យាល័យព្រះយុគន្ធរនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផលបច្ចេកទេស ៦២ ទល់នឹង ៥៦ ការប្រកួតនេះរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។

ក្រុមបាល់បោះវិទ្យាល័យព្រះស៊ីសុវត្ថិ គ្រងតំណែងជើងឯក ក្រុមបាល់បោះវិទ្យាល័យព្រះយុគន្ធរ គ្រងតំណែងជើងឯករង ខណៈក្រុមបាល់បោះ វិទ្យាល័យបាក់ទូក ទទួលបានចំណាត់ថ្នាក់លេខ ៣ ក្រោយពីយកឈ្នះក្រុមបាល់បោះវិទ្យាល័យព្រះយុគន្ធរ NGSនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផលបច្ចេកទេស ៦៨ ទល់នឹង ៤៨ ។

មន្ទីរអប់រំ យុវជន និង កីឡារាជធានីភ្នំពេញ រៀបចំការប្រកួតនេះឡើងក្នុងបំណងចម្រាញ់រកបានក្រុមកីឡាករ យុវជនក្រោម ១៧ ឆ្នាំ ឆ្នើមរបស់ខ្លួនដើម្បីត្រៀមខ្លួមចូលរួមការរប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិទូទំាងប្រទេសឆ្នាំ២០២៧ បន្ទាប់ពីមន្ទីរអប់រំបានចំណាយពេល ៧ ថ្ងៃប្រព្រឹត្តចាប់ពីថ្ងៃទី១៨ ដល់២៤ ខែឧសភា ឆ្នាំ២០២៦៕

Most Popular

To Top