ព័ត៌មានអន្តរជាតិ

រិះគន់យ៉ាងខ្លាំង ចំពោះទស្សនៈស្រដៀងគ្នា នៃការប្រគំតន្ត្រីរបស់លោក V ក្រុម BTS និងនាង Jennie បង្កឲ្យមានការជជែកវែក ញែកយ៉ាងខ្លាំង

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ទស្សនៈស្រដៀងគ្នា ដែលធ្វើឡើងដោយលោក V ក្រុម BTS និងនាង Jennie ក្រុម BLACKPINK សម្រាប់ការប្រគំតន្ត្រីរបស់ពួកគេ និងរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្របានបង្កឲ្យ មានការជជែកវែកញែកដ៏ធំមួយ។

ថ្មីៗនេះ មានការជជែកវែកញែកឡើង វិញអំពីភាពខុសគ្នានៃការប្រព្រឹត្តចំពោះតារាចម្រៀងប្រុស និងតារាតារាស្រីលើបណ្តាញ សង្គមកាន់តែក្តៅឡើងៗ។

ជាពិសេស ថ្មីៗនេះ វីដេអូឃ្លីបមួយកំពុងល្បីពេញអ៊ីនធើណេត ដែលបង្ហាញពីលោក V និងនាង Jennie សុំឲ្យហ្វូងមនុស្សដាក់ទូរសព្ទរបស់ពួកគេចុះក្នុងអំឡុងពេលប្រគំតន្ត្រី។ វីដេអូឃ្លីបនេះ វាបង្ហាញពីភាពផ្ទុយគ្នានៃប្រតិកម្ម ដោយលោក V ត្រូវបានសរសើរ ចំពោះមតិយោបល់របស់គាត់ ប៉ុន្តែនាង Jennie ត្រូវបានរិះគន់យ៉ាងខ្លាំង ចំពោះទស្សនៈស្រដៀងគ្នានេះលើសំណើដូចគ្នាសម្រាប់អ្នកគាំទ្រ។

វាបានបង្កឲ្យមានរិះគន់ពីសំណាក់អ្នកលេងអ៊ីនធើណេត ។ ខណៈអ្នកខ្លះពន្យល់ថា វាគឺដោយសារតែការរិះគន់របស់នាង Jennie ថា ជាអ្នកសម្ដែងខ្ជិល ច្រអូស មនុស្សជាច្រើនហាក់ ដូចជាឈរលើការពិតដែលថា នាងសមនឹងទទួលបានការ សុំទោស ហើយការស្អប់ខ្ពើមនេះគឺមិនសមហេតុផល។ អ្នកផ្សេងទៀតមានការខឹងសម្បារចំពោះស្តង់ដារពីរ និងវិសាលភាពនៃការរិះគន់ដែលនាង Jennie ទទួលបាន៕

Most Popular

To Top