កីឡា

ភ្នាក់ងារលោក Pep អះអាងថា Al Nassr ពិតជាបានទាក់ទង់ ដើម្បីអាចធ្វើការជាមួយនឹង CR7

យោងតាមការចេញ ផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Al Nassr បានព្យាយាមក្នុងការចរចាជាមួយ នឹងគ្រូបង្វឹកលោក Pep Guardiola តាមរយៈការសុំចរចាជាមួយ នឹងភ្នាក់ងាររបស់លោក។

ការអះអាងនេះត្រូវបានធ្វើឡើង ដោយភ្នាក់ងារគ្រូបង្វឹករបស់លោក Pep តែម្តងដោយក្នុងនោះ Al Nassr សង្ឃឹមថាលោក Pep នឹងអាចសម្រេចចិត្តមកធ្វើការរួមគ្នា ជាមួយនឹងកីឡាករ Cristiano Ronaldo នាពេលខាងមុខ។

គួរឲ្យដឹងដែរថាទីបំផុតលោក Pep បានប្រកាស ចាកចេញពីក្លឹប Man City ហើយក្រោយពេលដែលបរាជ័យ ចុងក្រោយមិនអាចលើកពាន រង្វាន់កំពូលអង់គ្លេស ហើយក្នុងនោះលោកបានបញ្ជាក់ថា វាគឺជាពេលវេលាដ៏សម ស្របដើម្បីចាកចេញ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top