កីឡា

Bayern Munich បញ្ជាក់ថា ពិតជាចាប់អារម្មណ៍ កីឡាករគោលដៅម្នាក់ របស់ Man City

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹប Bayern Munich បានបង្ហាញអំពីចំណាប់អារម្មណ៍ ជាមួយនឹងកីឡាករឆ្នើមម្នាក់ដែលក្នុងនោះក៏កំពុងទាក់ទាញក្លឹប Man City ផងដែរ។

ប្រធានផ្នែកកីឡារបស់ក្លឹប Bayern លោក Max Eberl បានបញ្ជាក់ថាក្លឹបរបស់លោកពិត ជាកំពុងតាមដានស្ថានការណ៍ របស់កីឡាករ Kennet Eichhorn ពិតមែនទាំង ដែលបានដឹងហើយថាក្លឹប Man City បានបន្តចំណាប់អារម្មណ៍ លើយុវជននេះជាយូរមកហើយ។

កីឡាករវ័យក្មេងទើបតែ១៦ឆ្នាំរូបនេះ លេងឲ្យក្លឹប Hertha Berlin ក្នុងនាមជាកីឡាករវ័យក្មេងបំផុត នៅលីគកំពូលអាល្លឺម៉ង់ក្នុងរដូវកាលនេះ ដោយក្នុងនោះបង្ហាញខ្លួន លេងឲ្យឈុតធំបាន១៧ដងមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top