កូរ៉េខាងត្បូង៖យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាម៉ូដែលជនជាតិកូរ៉េខាងត្បូង នាង Yeo Yeon Hee ទីបំផុតបានឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាម អំពីការណាត់ជួបរវាងនាង និងមេចុងភៅល្បីលោក Son Jong Won។
ថ្មីៗនេះ តារាម៉ូដែលរូបនេះបានចេញ ផ្សាយវីដេអូមួយនៅលើឆានែល YouTube របស់នាង ដែលក្រុមផលិតកម្មរបស់នាងបានសួរ នាងអំពីពាក្យចចាមអារ៉ាមអំពីការណាត់ជួបពាក់ព័ន្ធនឹងនាង និងមេចុងភៅលោក Son ។នាង Yeo បានឆ្លើយតបដោយបញ្ជាក់ថា នាងមានបំណងចង់ឆ្លើយវា ហើយបានបន្តជាមួយនឹងចម្លើយត្រង់ៗ។ នាងបាននិយាយយ៉ាងម៉ឺងម៉ាត់ថា វាមិនពិតទេ ពិតណាស់ មិនពិត ១០០ភាគរយទេ ។
តារាម៉ូដែលរូបនេះបានបញ្ជាក់ថា លោក Son Jong Won គ្រាន់តែជាអ្នកស្គាល់គ្នាចាស់ប៉ុណ្ណោះ។ នាងក៏បានលើកឡើងថា ការយល់ច្រឡំនេះកើតចេញពីរូបភាព ឆ្កែមួយក្បាលបង្ហោះដោយមេចុងភៅលោក Son ស្រដៀងនឹងឆ្កែរបស់នាងឈ្មោះ Raun។
បន្ទាប់ពីការបង្ហោះតាមអ៊ីនធើណេត ចាប់ផ្តើមស្មានអំពីស្នេហារវាងអ្នកទាំង២ នាក់ ដោយផ្អែកលើការយល់ច្រឡំនេះ ភ្នាក់ងារមុនរបស់នាងបានទទួលការ ហៅទូរសព្ទជាច្រើន ហើយសូម្បីតែអ្នកយកព័ត៌មានក៏បានទាក់ទងមកនាងដើម្បីព្យាយាមទាក់ទងផ្ទាល់ខ្លួន។ ខ្ញុំមិនមានអារម្មណ៍អាក់អន់ចិត្តចំពោះវាទេ ដោយបន្ថែមថា នាងយល់ពីអារម្មណ៍នេះ ព្រោះមេចុងភៅលោក Son មានប្រជាប្រិយភាពខ្លាំង៕
