កីឡា

កម្មវិធីបិទ ការប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA–ISF Youth League ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ឆ្នាំនេះបាន បញ្ចប់ដោយជោគជ័យ នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ដោយមានការចូលរួមពីកីឡាករ កីឡាការនីជាកុមារ និង យុវជនជាង ៣៦០ នាក់ មកពី ២៤ ក្រុមធ្វើដំណើរ មកពីសហគមន៍ផ្សេងៗជុំវិញរាជធានីភ្នំពេញ ព្រឹត្តិការណ៍ ការប្រកួតនេះជា ការអបអរសាទរដ៏សំខាន់ចំពោះវិស័យកីឡា ស្មារតីសាមគ្គីសហគមន៍ និងផលវិជ្ជមានរបស់កីឡាបាល់ទាត់ ក្នុងការផ្លាស់ប្តូរជីវិតកុមារ និងយុវជន ។

នៅលើទីលាន ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំមួយនេះបានឆ្លុះបញ្ចាំងឲ្យឃើញគោលបំណងដ៏ពិត ប្រាកដនៃការបង្កើតកម្មវិធីប្រកួតបាល់ទាត់នេះឡើង នោះគឺឱកាសចូលរួមប្រកួតប្រជែងដោយ មិត្តភាព និងភាពស្វិតស្វាញ ស្មារតីការងារជាក្រុម និងការកសាងមិត្តភាពថ្មីៗក្នុងបរិយាកាស ដែល មានសុវត្ថិភាព បរិយាបន្ន និងការគាំទ្រ ។ ពេញមួយរដូវកាលនេះ ប្អូនៗកីឡាករកីឡាការនីទទួលបាន អត្ថប្រយោជន៍លើស ពីការប្រកួតបាល់ទាត់ ដោយប្អូនៗមានឱកាសកសាងទំនុកចិត្តលើខ្លួនឯង ពង្រឹង ជំនាញទំនាក់ទំនង និងភាពជាអ្នកដឹកនាំ ព្រមទាំងរកឃើញអ្វីដែលពួកគេពេញចិត្ត ។

បន្ទាប់ពីបិទបញ្ចប់កម្មវិធី ប្រកួតនៅរាជធានីភ្នំពេញ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំវគ្គផ្តាច់ព្រ័ត្រ ISF Grand Championship នឹងប្រព្រឹត្តទៅនៅខែមិថុនាខាងមុខ ដែលក្រុមជើងឯកមកពីរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តបាត់ដំបងនឹងមកប្រកួតគ្នា ដើម្បីដណ្តើមតំណែងជើងឯក AIA–ISF ឆ្នាំ២០២៦ ។ ការប្រកួតនេះ នឹងបង្ហាញពីទេពកោសល្យ ការខិតខំប្រឹងប្រែង និងការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់ របស់ប្អូនៗកីឡាករកីឡាការនីទាំងនេះពេញមួយរដូវកាល ។

ឆ្នាំ២០២៦នេះ គឺជាឆ្នាំទី១០ហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌាបានផ្តល់កិច្ចគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ដែលជាសមិទ្ធផលដ៏សំខាន់មួយនៃភាពជាដៃគូ ដែលកសាងឡើងលើការប្តេជ្ញារួមគ្នា ក្នុងការអភិវឌ្ឍយុវជន សុខភាព និងការបង្កើតឱកាសតាមរយៈវិស័យកីឡា ។

ក្នុងនាមជាស្ថាប័នឈានមុខគេក្នុងការលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ និងសកម្មភាព រស់នៅប្រចាំថ្ងៃ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ បានបន្តប្តេជ្ញាចិត្តរយៈ ពេលវែង ដើម្បីជួយឲ្យប្រជាជនកម្ពុជារស់ នៅកាន់តែមានសុខភាពល្អ អាយុវែង និងជីវិតកាន់តែ ប្រសើរ។ លីគនេះ ក៏គាំទ្រដល់គំនិតផ្តួចផ្តើម ថ្នាក់តំបន់របស់ AIA Group “AIA One Billion” ដែលមាន គោលបំណងបង្កើតផល វិជ្ជមានដល់ជីវិតមនុស្សមួយពាន់លាននាក់នៅទូទាំងអាស៊ីត្រឹមឆ្នាំ 2030 ព្រមទាំងពង្រឹងយុទ្ធនាការ “One Life, One Health” របស់ AIA Cambodia ក្រោមប្រធានបទ “Cherish it, Protect it” ផងដែរ៕

Most Popular

To Top