ភ្នំពេញ៖ក្រុមបាល់ទាត់នគររាជ (ក) គ្រងតំណែងជើងឯក ខណៈក្រុមបាល់ទាត់ព្រះគណេស គ្រងតំណែងជើងឯករងនៃការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់កីឡាក្នុងសន្តិភាព យុវជនក្រោមអាយុ ១៥ ឆ្នាំ លើកទី១ ឆ្នាំ២០២៦ “SIP Champions Leauge 2026“ នៅទីលាន LBN Sports Club ក្រោមគំនិតផ្តួចផ្តើមពីសំណាក់លោក ហេង ហាក់ម៉ុង ដោយមានការឧបត្ថម្ភពានរង្វាន់ដោយលោកស្រី ហេង ផល្លី នាយិកាក្រុមហ៊ុន ឡុង ម៉ា អ៉ិនវេស & រៀលអ៉ីស្ទេត ។

នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ លោក ហេង ហាក់ម៉ុង អ្នករៀបចំការប្រកួត និងទីប្រឹក្សាក្រសួងមហាផ្ទៃ និលោកស្រី ហេង ផល្លី នាយិកាក្រុមហ៊ុន ឡុង ម៉ា អ៉ិនវេស & រៀលអ៉ីស្ទេត និងម្ចាស់ឧបត្ថម្ភធំការប្រកួតពានរង្វាន់ SIP Champions Leauge 2026 បានអញ្ជើញជាកិត្តិយសក្នុងពិធីបិទ និងប្រគល់ពានរង្វាន់ដល់ម្ចាស់មេដាយ នៅទីលាន LBN Sports Club ។

ក្រុមបាល់ទាត់នគររាជ (ក) គ្រងតំណែងជើងឯក ខណៈក្រុមបាល់ទាត់ព្រះគណេស គ្រងតំណែងជើងឯករង បន្ទាប់ពីក្រុមបានយកឈ្នះ លើក្រុមបាល់ទាត់អនាគតនៃបាល់ទាត់ ក្នុងលទ្ធផល៣ទល់នឹង ២ ។ លទ្ធផលធ្វលឲ្យក្រុមបាល់ទាត់អនាគត នៃបាល់ទាត់ទទួលបានចំណាត់ថ្នាក់លេខ ៣ រីឯសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ទទួលបានចំណាត់ថ្នាក់ក្រុមល្អជាងគេ ។

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់កីឡាក្នុងសន្តិភាព យុវជនក្រោមអាយុ ១៥ ឆ្នាំ លើកទី១ ឆ្នាំ២០២៦ មានក្រុមចំនួន ៥ រួមមាន ក្រុមបាល់ទាត់ព្រះគណេ សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្រុមបាល់ទាត់នគររាជ (ក) ក្រុមបាល់ទាត់ នគររាជ (ខ ) ក្រុមបាល់ទាត់អនាគតនៃបាល់ទាត់ ៕
ដោយ៖លី ភីលីព






