ភ្នំពេញ ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡាតំណាងឲ្យ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបិទសិក្ខាសាលស្ដីពី “ការរៀបចំទ្រឹស្ដី ផែនការហាត់ហ្វឹកហ្វឺន” ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិឆ្នាំ២០២៦ រៀបចំដោយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

ក្នុងឱកាសពិធីបិទជាផ្លូវការនេះ ដោយការលម្អដំណើរដោយ លោកបណ្ឌិត អ៊ុក ឌីវ៉ង អគ្គនាយករង នៃអគ្គនាយកដ្ឋាន កីឡាតំណាងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា និងលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន និងបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិចំនួន៧៥ នាក់ ។

លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា បានប្រាប់ឲ្យដឹងថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡា បានទទួលការអនុញ្ញាតជាគោលការណ៍ពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការប្រលមូលផ្ដុំហាត់ហ្វឹកហ្វឺនក្រុមកីឡាជម្រើសជាតិ ជា ៣ដំណាក់កាល ដំណាក់កាលទី១ រយៈពេល០២ខែ ចាប់ពីថ្ងៃទី០១ខែ កុម្ភះ ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២៦ ត្រៀមចូលរួមប្រកួតកីឡាអាស៊ី ឆ្នេរខ្សាច់នៅសាធារណៈរដ្ឋប្រជាមានិតចិន កន្លងមកនេះ ទទួលបានមេដាយប្រាក់០១គ្រឿង នឹងសំរឹទ្ធិ០១គ្រឿង ដំណាក់កាលទី២ រយៈពេល ៧ខែ ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ត្រៀមចូលរួមប្រកួទកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន និងក្រុមកីឡាថ្នាល រយេះពេល០៩ខែ ចាប់បីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣១ ខេធ្នូឆ្នាំ២០២៦ ដំណាក់កាលទី៣ ចាប់ពីថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រៀមការប្រកួតអូឡាំពិក យុវជនរដូវក្ដៅ និងការប្រកួតអាស៊ីក្នុងសាល និងយុទ្ធគុនចម្រុះលើកទី៧ នៅអារ៉ាប់ប៊ីសាអូឌីត។

លោកប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា បានបន្តថា វគ្គសិក្ខាសាលានេះ ទទួលបានការអនុញ្ញាតជា គោលការណ៍ពីលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីការរៀបចំទ្រឹស្ដី ផែនការណ៍ហាត់ហ្វឹកហ្វឺន មានសក្ខាកាមជាគ្រូបង្វឹក ក្រុមកីឡាជម្រើសជាតិ ក្រុមកីឡាថ្នាល និងក្រុមកីឡាជនពិការចំនួន ៧៤នាក់ ក្នុងនោះគណៈកម្មការគ្រប់ គ្រងវគ្គចំនួន ៥នាក់ គ្រូឧទ្ទេសចំនួន៥នាក់ អនុគណៈកម្មការសម្របសម្រួល ចំនួន៣នាក់ អនុគណៈកម្មាការជំនួយការចំនួន ៣នាក់។

ការរៀបចំវគ្គសិក្ខាសាលានេះឡើង គឺ ដើម្បីពង្រឹងបន្ថែមពីលើចំណេះដឹង និងចែករម្លែកបទពិសោធន៍ក្នុង ការរៀបចំកម្មវិធីហ្វឹកហាត់ ប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ និងផែនការណ៍ហាត់ហ្វឹកហ្វឺន ក្នុងនាមជាគ្រូបង្វឹកមិនមែនត្រឹមតែ ជាអ្នករៀបចំផែនការបង្ហាត់នោះទេ គឺត្រូវយល់ដឹងច្បាស់លាស់លើជំនាញរបស់ខ្លួន វិធីសាស្ត្របង្ហាត់ ត្រូរបបអាហារូបត្ថមកីឡា ផ្នែកចិត្តសាស្ត្រកីឡា ផ្នែកសង្គ្រោះបឋម ផ្នែកទំនាក់ទំនង និងការប្រើប្រាស់ ថ្នាំផ្សេងៗ ដែលអាចធ្វើឲ្យមានការប៉ះពាល់ដល់ការហ្វឹកហាត់ និងការប្រកួតជាដើម ។

លោកគ្រូ អ្នកគ្រូគឺជាអាណាព្យាបាលទីពីរបស់ កីឡាករ-កីឡាការិនី ត្រូវយកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្ដៅ ភ្ជាប់ទំនាក់ទំនងល្អជាមួយគាត់ ទាំងលើទីលាន និងក្រៅទីលាន ទាំងវិន័យ សីលធម៍ក្នុងការដឹកនាំបង្ហាត់ ។ ជាពិសេសគឺការត្រៀមលក្ខណៈចូលរួមប្រកួទកីឡាអាស៊ីនៅប្រទេសជប៉ុន កីឡាស៊ីហ្គេមឆ្នាំ២០២៧ និងម្ចាស់យុវជនអាស៊ីលើកទី៥ ឆ្នាំ២០៣១ ដើម្បីបង្កើនគុណផល បច្ចេសកីឡា ក្នុងការចូលរួមប្រកួតដណ្ដើម មេដាយជូនជាតិ៕




