កីឡា

សហព័ន្ធកីឡាវូស៊ូកម្ពុជា រៀបចំការប្រឡងឡើង កម្រិតខ្សែក្រវ៉ាត់ កីឡាវូស៊ូប្រចាំ ឆ្នាំ២០២៦ជូនកីឡាករ-កីឡាការិនី ចំនួន១២៦នាក់

យោង ៖តាមផែនការប្រចាំឆ្នាំ២០២៦ របស់សហព័ន្ធកីឡាវូស៊ូកម្ពុជាបានរៀបចំការប្រឡងឡើងកម្រិតខ្សែក្រវ៉ាត់ កីឡាវស៊ូប្រចាំឆ្នាំ២០២៦ ដែលមាន៤ ថ្ងៃទីចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីលានហ្វឹកហាត់កីឡាវូស៊ូ ក្នុងវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញដែលការប្រឡងចុងក្រោយត្រូវបានបញ្ចប់ជាផ្លូវការ ។

នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឧកញ៉ា ស៊្រុន ប៊ុនថាត ប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា អគ្គលេខាធិការសហព័ន្ធ កីឡាវ៉ូស៊ូកម្ពុជា លោក ម៉ៅ ចាន់ថាវុធ និងមន្រ្តីបច្ចេកទេស ព្រមទាំងសមាជិកប្រតិបត្តិសហព័ន្ធកីឡាវូស៊ូកម្ពុជា កីឡាករ-កីឡាការិនីចូលរួមចំនួន ១២៦ នាក់ក្នុងពិធីប្រគល់លិខិតបញ្ជាក់ប្រឡងឡើងកម្រិតខ្សែក្រវ៉ាត់ កីឡាវូស៊ូប្រចាំឆ្នាំ២០២៦។

អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា លោក ម៉ៅ ចាន់ថាវុធ បានប្រាប់ឲ្យដឹងថា ការប្រឡងឡើងកម្រិតខ្សែក្រវ៉ាត់ កីឡាវស៊ូប្រចាំឆ្នាំ២០២៦ ដោយមានសមគម-ក្លិបចូលរួមប្រឡងមានចំនួន ១៨ មកពីរាជធានី-ខេត្ត ។ ក្នុងនោះមានមន្ត្រីកីឡា កីឡាករ-កីឡាការិនីចូលរួមប្រឡងចំនួន១២៦នាក់ កីឡាករចំនួន ៥១ នាក់ កីឡាការិនី ៧៥នាក់។ អំពីវិញ្ញាសាប្រឡង សម្តែងឯកត្តជនមាន៖ ផ្នែកកីឡាករមាន ៧ វិញ្ញាសា និងផ្នែកកីឡាការិនីមាន៨ វិញ្ញាសា។

លោកអគ្គលេខាធិការសហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា បានបន្តថា គោលបំណងការរៀបចំប្រឡងនេះ គឺដើម្បីបង្កើនសមត្ថភាពមន្ត្រីបច្ចេកទេស កីឡាករ-កីឡាការិនី ក្នុងសហព័ន្ធ កីឡាវស៊ូកម្ពុជាឲ្យមានការអភិវឌ្ឍន៍ខ្លួន ឈានទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនៅក្នុងប្រទេស និងអន្តរជាតិនានា។ ឆ្លងកាត់ការប្រឡងដោយស្មារតីយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងអស់ពីសមត្ថភាព បច្ចេកទេសឈរលើស្មារតី សាមគ្គីភាពព្រមទាំងអនុវត្តបាន តាមគោលការណ៍ លេងដោយយុត្តិធម៌ (Fair Play) ផងនោះ លទ្ធផលបច្ចេកទេស ប្រឡងរយៈកន្លងមកនេះ គណៈកម្មការរៀបចំការប្រឡង បានចេញលទ្ធផលនៃការប្រឡងជាបន្តបន្ទាប់ ។

តាងនាមគណៈកម្មការរៀបចំការប្រឡង ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រៀលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំ សហព័ន្ធកីឡាវស៊ូកម្ពុជា ពិសេស ឧកញ៉ា ស៊្រុន ប៊ុនថាត ប្រធានសហព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ និងចូលរួម ក្នុងសកម្មភាពកីឡាវស៊ូ បានរៀបចំឲ្យមានការប្រឡងនេះ និងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំតាមសមាគម-ក្លិប កីឡាវស៊ូទាំងអស់ ដែលបានចូលរួមសហការប្រឡងនេះឲ្យបានបញ្ចប់ដោយជោគជ័យផងដែរ៕

Most Popular

To Top