កីឡា

Dumfries ធ្វើតេស្តសុខភាព អំឡុងពេលបំពេញការងារ ឲ្យជម្រើសជាតិហូឡង់ ដើម្បីចូលរួម Real Madrid ជាផ្លូវការ

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចុះហត្ថលេខាផ្លូវការ ជាមួយនឹងកីឡាករ Denzel Dumfries ។

កីឡាកររូបនេះបច្ចុប្បន្នកំពុង លេងឲ្យក្លឹបអ៊ីតាលី Inter Milan ហើយតាមកុងត្រាជឿជាក់ថា គាត់នឹងមានតម្លៃ ខ្លួនប្រមាណជា២០លានអឺរ៉ូខណៈដែល Dumfries បច្ចុប្បន្នក៏កំពុងមានឈ្មោះ នៅជម្រើសជាតិហូឡង់ ដើម្បីប្រកួតបាល់ទាត់ពិភពលោកផងដែរ។

គួរឲ្យដឹងដែរថាការធ្វើតេស្តពិនិត្យ សុខភាពបានធ្វើឡើង ខណៈដែលកីឡាកររូបនេះ កំពុងមានវត្តមានបំពេញការងារ ជាមួយនឹងជម្រើសជាតិហូឡង់ ហើយការប្រកាសជាផ្លូវការ នឹងធ្វើឡើងនៅពេលក្រោយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top