យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា បើកក្បាលរដូវក្តៅដំបូង ភ្លាមក្លឹបបិសាចក្រហម Man UTD អាចសម្រេចចរចាទិញបាន កីឡាករចំណូលថ្មីភ្លាម។
កីឡាករ Ederson ដែលកំពុងលេងឲ្យក្លឹបអ៊ីតាលី Atalantaនឹងត្រូវផ្ទេរមកចូលរួម Man UTD ក្នុងតម្លៃខ្លួនដ៏ខ្ពស់មួយដើម្បីមកជំនួសតំណែង របស់កីឡាករ Casemiro ដែលនឹងត្រូវចាកចេញទៅ។
គួរឲ្យដឹងដែរថា Ederson គឺជាកម្លាំងដ៏សំខាន់របស់ Atalanta គិតចាប់តាំងតែពីឆ្នាំ២០២២ ដែលគាត់បានមកចូលរួមក្លឹប ក្នុងតម្លៃខ្លួនប្រមាណជា២៣លានអឺរ៉ូ ។ ការផ្ទេរចុងក្រោយនេះជឿជាក់ថា Ederson នឹងអាចមានតម្លៃខ្លួនគុណឡើងទ្វេដងព្រមទាំងប្រាក់រង្វាន់លើកទឹកចិត្តជាច្រើនផ្សេងទៀតផងដែរពីក្លឹប Man UTD ៕
ប្រែសម្រួល៖ស៊ុនលី
