ខេត្តពោធិ៍សាត់ ៖នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា តំណាងឲ្យលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង ជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានអញ្ជើញអធិបតីក្នុងពិធីបើកសម្ពោធក្លឹបចំបាប់ព្រះធាតុ និងការប្រកួតកីឡា ចំបាប់ដើម្បី ជាផ្លូវការដែលមានទីតាំងនៅ ភូមិឥន្ធ្យា ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ជាកន្លែងសម្រាប់បណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយលើប្រភេទកីឡាចំបាប់ ។

ក្លឹបចំបាប់ព្រះធាតុបានរៀបចំការប្រកួត ដើម្បីអបអរសាទរពិធីសម្ពោធក្លឹបនៅថ្ងៃទី ៤ និងទី៥ ខែមិថុនា ឆ្នាំ២០២៦ ហើយថ្ងៃទី៥ ។ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានឧបត្ថម្ភទាំងស្រុងលើការកសាងក្លឹបចំបាប់ព្រះធាតុនេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង ជាប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាក៏បានឧបត្ថម្ភថវិកាដល់ក្លឹបចំនួន ២លានរៀលដែរ។

ក្លឹបចំបាប់ព្រះធាតុធ្លាប់ បានរៀបចំការប្រកួតកីឡា ចំបាប់ជ្រើសរើសជើងឯក ថ្នាក់ខេត្តពោធិ៍សាត់ ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅស្រុកកណ្តៀង សហការមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ រដ្ឋបាលស្រុកកណ្តៀង ព្រះគ្រូចៅអធិការវត្តធម្មសិរិមង្គល និងសហព័ន្ធកីឡាចំបាប់កម្ពុជា ។

ការប្រកួតកីឡាចំបាប់ជើង ឯកថ្នាក់ខេត្តពោធិ៍សាត់ មានកីឡាករ-កីឡាការិនីចំនួន ១២០ នាក់ក្នុងនោះមានកីឡាការិនីចំនួន ៤ នាក់ ។ ប្រកួតមាន ២ វិញ្ញាសា គឺអាយុក្រោម១០ដល់១៧ឆ្នាំ មានចំនួនកីឡាករ-កីឡាការិនីចំនួន ៧០ នាក់ និងអាយុ ១៨ឆ្នាំឡើងមានចំនួនកីឡាករ-កីឡាការិនីចំនួន ៥០នាក់ ។ រៀបចំការប្រកួតនេះឡើង ស្របពេលប្រទេសកម្ពុជា ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួតកីឡាយុជន អាស៊ីឆ្នាំ២០២៩ខាងមុខនេះ ៕
ដោយ៖លី ភីលីព

