ភ្នំពេញ ៖ កីឡាករវាយកូនឃ្លីលើតុជើងខ្លាំងកម្រិត A ចំនួន ២៤ នាក់ បានចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់មិត្តភាព និងពានរង្វាន់ពេទ្យធ្មេញ ហុងលី វិញាសាឯកត្តជនកម្រិត A លើកទី១ ឆ្នាំ២០២៦ ជាផ្លូវការ នៅក្លិបហាវ៉ៃ ប៉េងប៉ុងក្នុងស្តាតអូទ្បាំពិក នាថ្ងៃ ទី ៧ ខែ មិថុនា ឆ្នាំ ២០២៦ ធ្វើឡើងដើម្បីផ្សព្វផ្សាយ អភិឌ្ឍន និងបំផុសស្មារតី យុវជន-យុវតីឲ្យលេងកីឡាវាយកូនឃ្លីលើតុ ។

ក្នុងឱកាសពិធីបិទ និងប្រគល់មេដាយជូនកីឡាករនាថ្ងៃ ទី ៧ ខែ មិថុនា ឆ្នាំ ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក បេងហុង សុជាតិសិលា អនុប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាតំណាងឲ្យប្រធានសហព័ន្ធ លោក ទ្បាយ វុទ្ធា ស្ថាបនិក HONGLY DENTAL CLINIC ម្ចាស់ឧបត្ថម្ភការប្រកួត ដែលប្រព្រឹត្តិក្រោមសហការរវាង សហព័ន្ធកីឡាវាយកូនឃ្លីលើតុ ក្លិបហាវ៉ៃ ប៉េងប៉ុងក្នុងស្តាតអូទ្បាំពិក និង HONGLY DENTAL CLINIC។

លោក បេងហុង សុជាតិសិលា អនុសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើង ដើម្បីផ្សព្វផ្សាយ អភិឌ្ឍន និងបំផុសស្មារតី យុវជន-យុវតី ឲ្យលេងកីឡាវាយកូនឃ្លីលើតុ ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ការប្រកួតជាផ្លូវការ ។ ការប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់មិត្តភាព និងពានរង្វាន់ពេទ្យធ្មេង ហុងលី វិញាសាឯកត្តជនកម្រិត A សកម្មភាពនេះជាផែនការមេរបស់ប្រធានប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាក្នុងការជំរុញឲ្យក្លិប កីឡាវាយកូនឃ្លីលើតុកម្ពុជារៀបចំការប្រកួតគ្រប់កម្រិត។

លោក តាន់ សុភក្រ្ត ប្រធានគណៈកម្មការរៀបចំការ ប្រកួតបាននិយាយថា ព្រឹតិ្តការណ៍ ការប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់មិត្តភាព និងពានរង្វាន់ពេទ្យធ្មេង ហុងលី វិញាសាឯកត្តជនកម្រិត A លើកទី១ ឆ្នាំ២០២៦ មនាកីឡាករវាយកូនឃ្លីលើតុជើងខ្លាំងកម្រិត A ចំនួន ២៤ នាក់ បានចូលរួម ដោយគណៈកម្មការបែងចែងចេញជា ៨ ពូល ក្នុងមួយពូលមាន ៣ ក្រុម ។ ពូលនីមួយៗ ត្រូវប្រកួតវិលជុំយកចំណាត់ថ្នក់លេខ ១ និងលេខ ២ តែប៉ុណ្ណោះ បន្ទាប់មកវគ្គ ១៦ ក្រុមត្រូវប្រកួតខ្វែង ហើយវគ្គ ១៦ ក្រុម ចុងក្រោយពាក់កណ្តាលផ្តាច់ និងកណ្តាលផ្តាច់ ។
ការប្រកួតខាងលើកនេះ កីឡាករវាយកូនឃ្លីលើតុ សឺង តុលា ទទួលបានមេដាយមាស កីឡាករវាយកូនឃ្លីលើតុ តាន់ លីម៉េង ទទួលបានមេដាយប្រាក់ កីឡាករវាយកូនឃ្លីលើតុ អៀ ប៉ោឃាង និងកីឡាករវាយកូនឃ្លីលើតុ ហេង សុខជាតិ ទទួលបានមេដាយសំរិទ្ធ៕





