ភ្នំពេញ ៖ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ និងបិទបញ្ចប់រដូវកាលនៃការប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA-ISF Grand Championship League ឆ្នាំ ២០២៦ ក្រោមកិច្ចសហការរវាងអង្គការផ្កាយសមុទ្រ និងក្រុមហ៊ុន AIA បន្ទាប់ពីបានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ដោយប្តេជ្ញាបន្តភាពជា ដៃគូរយៈពេល ៧ ឆ្នាំបន្ថែមទៀត ក្នុងការអភិឌ្ឍនវិស័យកីឡាបាល់ទាត់កុមារ និងយុវជន របស់អង្គការផ្កាយសមុទ្រ នៅទូទាំងប្រទេសកម្ពុជា ចាប់ឆ្នាំ២០២៧ ដល់ឆ្នាំ២០៣៣នេះ រយៈពេលវែងដ៏សំខាន់បំផុតមួយ ក្នុងប្រវត្តិសាស្ត្របាល់ទាត់យុវជននៅកម្ពុជា ទីលានផ្កាយសមុទ្រ រាជធានីភ្នំពេញ ។

លោកស្រី ជួប វិច្ឆិកា នាយិកាអង្គការផ្កាយសមុទ្រ បាននិយាយថា អង្គការផ្កាយសមុទ្របានធ្វើកិច្ចការមួយក្មេងៗជិត ៥០០០នាក់ ក្រោមការសហការក្រុមហ៊ុន AIA តាំងពីពេលមុនៗរហូតដល់ឆ្នាំទី ១០ នេះ យើងធ្វើការជាមួយក្មេងៗប្រមាណជិត ២ម៉ឺននាក់។ តាមរយៈការរៀបចំព្រឹត្តិការណ៍បាល់ទាត់នេះជាការផ្តល់ឱកាសល្អៗដល់ក្មេងៗ ក្នុងការក្លាយជាខ្លួនទៅជាគ្រូបង្ហាត់ កីឡាករ កីឡាការិនីល្អៗ នៅក្លឹបនានាផងដែរ។

លោកស្រីបានលើកបង្ហាញពីគោលបំណង ចម្បងរបស់អង្គការផ្កាយសមុទ្រ ក្នុងការរៀបចំកីឡាបាល់ទាត់នេះថា៖ «វាមិនមែនបង្កើតឡើង ដើម្បីតែជ្រើសរើសធនធានកីឡាករពូកែៗទេ ប៉ុន្តែយើងប្រើការប្រកួតនេះសម្រាប់ការអប់រំ ជាពិសេសនៅក្នុងកម្មវិធីហ្វឹកហាត់រៀងរាល់សប្តាហ៍ គឺយើងមានបញ្ជូលកម្មវិធីរៀនសូត្រពីរបៀបដោះស្រាយបញ្ហា ទំនាក់ទំនងជាដើម ។ អ្វីដែលពិសេស ការលេងកីឡាជាការពង្រឹងសុខភាពផ្លូវកាយ ផ្លូវចិត្ត ព្រមទាំងជួយឱ្យពួកគាត់មានភាពជឿជាក់ខ្លាំងជាមុន។ ជាក់ស្តែង នៅពេលក្មេងៗចូលរៀននៅនៅអង្គការផ្កាយសមុទ្រ ហើយចូលរួមលេងកីឡា យើងឃើញពីការប្រែប្រួលរបស់ក្មេងៗមានភាពក្លាហានជាងមុខ និយាយស្តីច្រើនជាងមុន ហើយសុខភាពរបស់ពួកគាត់ក៏ល្អប្រសើរជាងមុនផងដែរ ។

លោកស្រី ជួប វិច្ឆិកា បានគូសបញ្ជាក់ថា ការប្រកួតនេះមាន ១៣៥ក្រុមចូលរួម ដោយបែងចែកកម្រិតអាយុ កុមារ-យុវជន យុវនារី ៦ផ្នែកផ្សេងពីគ្នា (U18 Girls, U16 Boys, U14 Boys, U14 Girls, U10 Boys and U10 Girls) ដែលរៀបចំការប្រកួតចាប់តាំពីខែមករា ២០២៦មក ហើយកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦នេះ ជាការប្រកួតជុំផ្តាច់ព្រ័ត្រ ដែលជាក្រុមឈ្នះៗសរុប១៨ក្រុមមកពីខេត្តកំពង់ធំ បាត់ដំបង និងរាជធានភ្នំពេញ ដើម្បីរកជើងឯក។ សមាសភាពក្រមចូលរួម គឺមកពីអង្គកាយ សាលារដ្ឋមកពីរាជធានីខេត្តចំនួន៣នេះ។ ជារៀងរាល់ឆ្នាំ អង្គការផ្កាយសមុទ្រ តែងតែរក្សាក្រុមឱ្យនៅដដែល ប៉ុន្តអ្វីដែលបង្កើន គឺក្រុមកីឡាការិនីចូលរួមច្រើនជាងមុន ។ ក្នុងសប្តាហ៍នេះ អ្វីដែលយើងរីករាយ គឺបានហត្ថលេខាលើកិច្ចព្រមព្រៀម ក្នុងភាពជាដៃគូ ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA រយៈពេល៧ឆ្នាំបន្ថែមទៀត សរុប ១៧ឆ្នាំជាមួយទំនុកចិត្តខ្ពស់ ។
ជាការកត់សម្គាល់របស់នាយិកាអង្គការផ្កាយសមុទ្របានបន្ថែមថា កីឡាករ កីឡាការិនី មានកម្រិតបច្ចេកទេសល្អច្រើនជាងឆ្នាំមុនៗ ជាពិសេសកីឡាការិនី កាលពីចូលរួមលេងដំបូង និងឆ្នាំនេះមានគុណភាពខុសគ្នាច្រើន ដោយអាចលេងបានល្អដូចក្មេងប្រុសដែរ។

គួរបញ្ជាក់ថា ចំពោះពិធីបំពាក់មេដាយ ប្រគល់ពានរង្វាន់ជ័យលាភីទទួលបានការផ្តល់កិត្តិយសអញ្ជើញចូលរួមពីលោកស្រី ជួប វិច្ឆិកា លោកស្រី ជេន តាយ (Jane Tay) នាយិកាប្រតិបត្តិ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA ប្រចាំកម្ពុជា និងលោក អេ ឌ្រាន (Adrian) នាយកផ្នែកគម្រោងបាល់ទាត់ និងការឧបត្ថម្ភនៃ AIA ផងដែរ៕





