ស្រុកខ្សាច់កណ្ដាល៖ ក្រុមបាល់ទាត់យុវជនឃុំពុកឫស្សី និងក្រុមបាល់ទាត់ យុវជនឃុំវិហារសួគ៌ បានដឹកដៃគ្នាឡើងវគ្គ ផ្តាច់ព្រ័ត្រ បន្ទាប់ពីទាំង ២ ក្រុមបានយកឈ្នះលើគូរៀងៗខ្លួននៅពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់យុវជន ស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៦ លើកទី៧ ដែលរៀបចដោយស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមការឧបត្តម្ភដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB Bank ។

សម្រាប់ការប្រកួតនាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៦ នៅទីលានបាល់ទាត់ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ហ៊ុនសែន រ៉ូតា ខ្សាច់កណ្តាល ស្ថិតនៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមបាល់ទាត់យុវជនឃុំពុកឫស្សី បានយកឈ្នះលើក្រុមបាល់ទាត់ យុវជនឃុំស៊ីធរ ក្នុងលទ្ធផកបច្ចេកទេស ៣ ទល់នឹង ២ ចំណែកក្រុមបាល់ទាត់ យុវជនឃុំសន្លុងបានចាញ់ក្រោមថ្វីជើងក្រុមបាល់ទាត់ យុវជនឃុំវិហារសួគ៌ ដោយប៉េណាល់ទី លទ្ធផកបច្ចេកទេស ៣ ទល់នឹង ១។
