យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Bernardo Silva ដែលទើបប្រកាសចាកចេញពីក្លឹបមេឃខៀវ Man City នៅពេលកន្លងមកនេះ បានចេញមកបញ្ជាក់ថាមិនទាន់មានការសម្រេចចិត្តណាមួយ នៅឡើយទោះបីជាមានព័ត៌មានលេចឬថាគាត់អាចនឹងទៅចូលរួមក្លឹប Barcelona ក្តី។
កីឡាករជើងចាស់រូបនេះបានបង្កើតស្នាដៃជាច្រើនជាមួយនឹងក្លឹបនៅអង់គ្លេសនិងកសាងកេរ្ត៍ឈ្មោះយ៉ាងខ្លាំងនៅក្នុងពិភពបាល់ទាត់ប៉ុន្តែយ៉ាងណាក្តីគោលដៅថ្មីរបស់កីឡាករហាក់មិនទាន់មានភាពប្រាកដប្រជានៅឡើយក្រោយពេលដែលកីឡាករបានចេញមកបញ្ជាក់បែបនេះ។
ថ្លែងនៅក្រោយជ័យជំនះទៅលើក្រុមជម្រើសជាតិឈីលីកីឡាករជម្រប៉ទុយហ្គាល់វ័យ៣១ឆ្នាំរូបនេះបានបញ្ជាក់ថាគាត់មិនទាន់បានសម្រេចចិត្តនៅឡើយទេអំពីគោលដៅបន្ទាប់៕
ប្រែសម្រួល៖ស៊ុនលី
