កីឡា

ក្រុមកីឡាករបាល់ បោះសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និងក្រុមកីឡាការិនី សាលាបច្ចេកទេស ព្រះរាជសម្ភាៈខេត្តកំពត ឡើងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦

ភ្នំពេញ ៖ ក្រុមកីឡាករបាល់បោះសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និងក្រុមកីឡាការិនី សាលាបច្ចេកទេស ព្រះរាជសម្ភាៈខេត្តកំពត បានដឹកនាំដៃគ្នាឡើងវគ្គផ្តាច់ព្រ័ត្រ លើប្រភេទកីឡាបាល់បោះក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សា ថ្នាក់ជាតិឆ្នាំ២០២៦ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋាន រៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា សហការជាមួយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ចាប់ថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅអាគារសហភាព សហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្នែកកីឡាករ ៖ ក្រុមកីឡាករបាល់បោះសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានយកឈ្នះលើកីឡាករបាល់បោះសាលាបច្ចេកទេសព្រះរាជសម្ភាៈខេត្តកំពត ក្នុងលទ្ធផលបច្ចេកទេស ៩២ ទល់នឹង ៦២ រីឯផ្នែកកីឡាការិនីវិញ កីឡាការិនីបាល់បោះសាលាបច្ចេកទេស ព្រះរាជសម្ភាៈខេត្តកំពត បានយកឈ្នះ លើកីឡាការិនីបាល់បោះ វិទ្យាស្ថាន ខេមអេដ ក្នុងលទ្ធផលបច្ចេកទេស ៦៥ ទល់នឹង ១៩។

សម្រាប់ការប្រកួតល្ងាចនេះផ្នែកកីឡាករ៖ ក្រុមកីឡាករបាល់បោះសាកលវិទ្យាល័យ ការពារជាតិប៉ះជាមួយកីឡាករ បាល់បោះ វិទ្យាស្ថាន ខេមអេដ ចំណែកផ្នែកកីឡាការិនី បាល់បោះសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបជួបនឹងក្រុមកីឡាការិនី បាល់បោះសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ នៅសាលហ្វឹកហាត់បាល់ បោះរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៦ ដែលមានរយៈពេល៩ ថ្ងៃ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន១៨៧៦ នាក់ លើ១២ប្រភេទកីឡាដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូWT តេក្វាន់ដូITF ការ៉ាតេ និងគុនដាវ៕

Most Popular

To Top