កីឡា

Olivier Giroud នឹងបន្តអាជីព របស់ខ្លួនជាមួយនឹងក្លឹប Lille

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Arsenal និងជម្រើសជាតិបារាំង Olivier Giroud បានព្រមព្រៀងក្នុងកុងត្រាថ្មី ដើម្បីអាចបន្តអាជីពរបស់ខ្លួនបន្ថែមទៀត។

ឈានដល់វ័យ៤០ឆ្នាំមកហើយនោះកីឡាករ Giroud បានសម្រេចចិត្តក្នុងការបន្តកុងត្រារយៈពេល១ឆ្នាំទៀតជាមួយនឹងក្លឹបបារាំង Lille ។

រដូវកាលថ្មីនេះកីឡាករ Giroud នឹងបន្តធ្វើការជាមួយនឹងគ្រូបង្វឹករបស់ក្លឹប Lille លោក Davide Ancelotti ដែលត្រូវជាកូនប្រុសរបស់លោក Carlo Ancelotti។

គួរឲ្យដឹងដែរថាកីឡាកររូបនេះបានសម្រេចចិត្តផ្ទេរមកលេងជាមួយនឹង Lille កាលពីពាក់កណ្តាលរដូវកាលឆ្នាំទៅជាមួយនឹងការបង្ហាញខ្លួនចំនួន៤៤ដងស៊ុតបញ្ចូលទីបាន១១ដង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top