យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Newcastle នឹងសម្រេចចិត្តក្នុងការលក់កីឡាករ Sandro Tonali នៅរដូវក្តៅនេះហើយ។
ការសម្រេចចិត្តនេះធ្វើឡើងត្រូវបានគេមើលឃើញថាដោយសារតែក្លឹបមិនចង់បង្កបញ្ហាដូចកាលពីពេលវត្តមានកីឡាករ Alexander Isak នោះទេ។
កីឡាករខ្សែបម្រើជនជាតិអ៊ីតាលីរូបនេះបានបង្ហាញទំរង់ក្នុងនាមជាកីឡាករឆ្នើមម្នាក់របស់ក្លឹបប៉ុន្មានរដូវកាលចុងក្រោយនេះ។
យ៉ាងណាក្តីកីឡាករឆ្នើមរូបនេះនឹងមិនលក់ចេញក្នុងតម្លៃទាបនោះទេយ៉ាងហោចណាស់ក្នុងទីផ្សារបច្ចុប្បន្ន Newcastle នឹងទាមទារតម្លៃខ្លួនរហូតទៅដល់១០០លានអឺរ៉ូ៕
ប្រែសម្រួល៖ស៊ុនលី
