កីឡា

Forest បដិសេធសំណើរ ដល់ទៅ១០៦លានផោន ពីសំណាក់ក្លឹប Man City

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបមេឃខៀវ Man City បានមើលឃើញការ បដិសេធពីសំណាក់ក្លឹប Nottingham Forest ជាមួយនឹងសំណើរដ៏ធំមួយ សម្រាប់តារាឆ្នើមវ័យ២៣ ឆ្នាំម្នាក់។

កីឡាករ Elliot Anderson បានក្លាយជាគោល ដៅអទិភាព មួយរបស់ក្លឹប Man City ទាំងដែលក្នុងនោះ Man UTD ក៏កំពុងតាមចង់បានដូចគ្នាដែរ។យ៉ាងណាក្តី Forest បានសម្រេចចិត្តបដិសេធ មិនទទួលយកសំណើរ ជាទឹកប្រាក់ដល់ទៅ១០៦លានផោនពីក្លឹប Man City ឡើយ។

ប្រភពដដែលជឿជាក់ថា Forest ចង់បានតម្លៃមួយដែលខ្ពស់ជាងកំណត់ត្រា បច្ចុប្បន្នចំពោះការផ្ទេរនេះ ។ គួរឲ្យដឹងដែរថា កំណត់ត្រាចាស់កីឡាករដែលមានតម្លៃខ្លួនបំផុត នៅអង់គ្លេសនោះគឺកីឡាករ Alexander Isak ដែលបានផ្ទេរទៅចូលរួម Liverpool ក្នុងតម្លៃប្រមាណជា១២៥លានផោន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top