កីឡា

កាណាដា ១–១ បូស្នី និងហឺហ្សេហ្គោវីណា ក្នុងព្រឹត្តការណ៌ វគ្គជម្រុះក្នុងពូល បាល់ទាត់ពិភពលោក

ម្ចាស់ផ្ទះរួម កាណាដា បានប្រកួតស្មើជាមួយ បូស្នី និងហឺហ្សេហ្គោវីណា ក្នុងលទ្ធផល ១–១ នៅក្នុងការប្រកួតបើកឆាកពូល B នៃពានរង្វាន់ FIFA World Cup 2026™ ដែលធ្វើឡើងនៅកីឡដ្ឋាន Toronto Stadium។

​គ្រាប់បាល់នាំមុខ កីឡាករ Jovo Lukić បានតែតបញ្ចូលទីជួយឱ្យបូស្នីនាំមុខមុននៅនាទីទី ២០ ពីការបញ្ជូនបាល់យ៉ាងល្អក្នុងវគ្គទីមួយ។

​គ្រាប់បាល់តាមស្មើ ខ្សែប្រយុទ្ធបម្រុង Cyle Larin បានក្លាយជាវីរៈបុរសរបស់ម្ចាស់ផ្ទះ ដោយបានស៊ុតបញ្ចូលទីតាមស្មើនៅនាទីទី ៧៧ បន្ទាប់ពីប្តូរចូលលេងបានត្រឹមតែ ២ នាទីប៉ុណ្ណោះ។

​លទ្ធផលស្មើ ១–១ នេះ បានផ្តល់នូវពិន្ទុដំបូងជាប្រវត្តិសាស្ត្រសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិបុរសកាណាដា នៅក្នុងព្រឹត្តិការណ៍ World Cup វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីពួកគេបានចាញ់ការប្រកួតទាំង ៦ លើកមុនៗក្នុងឆ្នាំ ១៩៨៦ និង ២០២២។

Most Popular

To Top