ភ្នំពេញ ៖ ក្រុមកីឡាហែលទឹកសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបឈ្នះមេដាយមាស ៥ គ្រឿង ខណៈវិទ្យាស្ថាន ខេមអេដ ឈ្នះមេដាយមាស៤ គ្រឿង នៃការប្រកួតប្រភេទ អត្តពលកម្មក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា សហការជាមួយសហព័ន្ធខ្មែរ កីឡាហែលចាប់ថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅទីលានបាល់ទាត់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងឱកាសពិធីបិទ និងប្រគល់មេដាយជូនក្រុមម្ចាស់ជយលាភី នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកតំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងអ្នកតំណាងសាកលវិទ្យាល័យ និងវិទ្យាស្ថាន។
ក្រុមកីឡាហែលទឹកសាកលវិទ្យាល័យ អាស៊ី អឺរ៉ុបឈ្នះមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង វិទ្យាស្ថាន ខេមអេដ ដណ្តើមបានមេដាយមាស ៤ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរឹទ្ធិ ៣ គ្រឿង សាកលវិទ្យាល័យជាតិបាត់ដំបង ដណ្តើមបានមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរឹទ្ធិ ៥ គ្រឿង និងសាកលវិទ្យាល័យវេស្ទើន ដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរឹទ្ធិ ២ គ្រឿង។

រីឯសាកលវិទ្យាល័យវេស្ទើនកណ្តាលដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរឹទ្ធិ ៤ គ្រឿង សាកលវិទ្យាល័យធនធានមនុស្ស ដណ្តើមបានមេដាយមាស ២ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរឹទ្ធិ ៤ គ្រឿង សាកលវិទ្យាល័យប៊ែលធីអន្តរជាតិដណ្តើមបាន មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ។

ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលមានរយៈពេល៩ ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន១៨៧៦ នាក់ លើ ១២ប្រភេទកីឡាដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូWT តេក្វាន់ដូITF ការ៉ាតេ និងគុនដាវ ៕






