សិល្បៈ និង កម្សាន្ត

តារាចម្រៀងនាង Sooyoung ត្រូវបានគេប្រទះឃើញជាលើកដំបូង ចាប់តាំងពីមានព័ត៌មានចែកផ្លូវ ជាមួយស្វាមីដ៏គួរឲ្យភ្ញាក់ផ្អើល

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង Girls’ Generation គឺតារាសម្តែងនាង Sooyoung បានបង្ហាញខ្លួនជាផ្លូវការជាលើកដំបូង បន្ទាប់ពីការចែកផ្លូវជាមួយស្វាមីតារាសម្តែង Jung Kyung Ho ក្រោយរស់នៅជាមួយ អស់រយៈពេល ១៤ ឆ្នាំ។

នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៦ នាង Sooyoung បានចូលរួមកម្មវិធីរត់ម៉ារ៉ាតុង Together Marathon លើកទី ១២ ជាមួយជនពិការភ្នែក ដែលបានប្រារព្ធឡើងនៅទីលាន Peace Square ឧទ្យាន Sangam World Cup Park ទីក្រុងសេអ៊ូល ក្នុងស្រុក Mapo។

ព្រឹត្តិការណ៍នេះ នាង Sooyoung បានបង្ហាញខ្លួនរួចរាល់ដើម្បីចូលរួមក្នុងការរត់ម៉ារ៉ាតុង ដោយសក់របស់នាងត្រូវបានចងយ៉ាងស្អាតជាកន្ទុយសេះ។ នាងក៏បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ នៅពេលនាងឈរក្បែរឪពុករបស់នាង ជាប្រធានអង្គការ Movement To Eradicate Blindness។ នាងក៏ត្រូវបានគេឃើញកំពុងរង់ចាំការរត់ម៉ារ៉ាតុងជាមួយ Sean បានចូលរួមក្នុងព្រឹត្តិការណ៍នេះជាមួយនាងផងដែរ៕

Most Popular

To Top