សិល្បៈ និង កម្សាន្ត

នាង Lisa សមាជិកក្រុម Blackpink ស្លៀកអាវរបស់កីឡាករកូរ៉េខាងត្បូង Lee Kang-in បន្ទាប់ពីជ័យជម្នះក្នុងព្រឹត្តិការណ៍ World Cup

អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Lisa សមាជិកក្រុម Blackpink បានស្លៀកអាវ របស់កីឡាករបាល់ទាត់ឆ្នើមជនជាតិ Lee Kang-in ដើម្បីអបអរសាទរជ័យជម្នះ របស់ក្រុមកូរ៉េខាងត្បូងលើសាធារណរដ្ឋឆែក ក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ World Cup កាលពីថ្ងៃសុក្រ។

យោងតាមសារព័ត៌មាន Sina បាននិយាយថា តារាចម្រៀងរូបនេះ បានបង្ហោះរូបថត អបអរសាទរក្រុមកូរ៉េខាងត្បូង នៅលើបណ្តាញសង្គម ដែលទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រ។នាង Lisa បានជ្រើសរើសអាវដែលមានឈ្មោះ Lee នៅខាងក្រោយ ពីព្រោះខ្សែបម្រើឆ្នើមរូបនេះ គឺជាមិត្តប្រុសរបស់មិត្តជិតស្និទ្ធរបស់នាង គឺ Park Sang-hyo. ។

ក្រុមកូរ៉េខាងត្បូងបានវាយបកយកឈ្នះសាធារណរដ្ឋឆែក ២-១ ក្នុងការប្រកួតបើកឆាករបស់ពួកគេ ខណៈ កីឡាករល្បីៗដូចជាកីឡាករ Lee និងកីឡាករ Son Heung-min មិនបានរកគ្រាប់បាល់បញ្ចូលទី ក្រុមនេះទទួលបាន ៣ ពិន្ទុ ដោយសារការស៊ុតបញ្ចូលទីស្មើពីកីឡាករ Hwang In-beom និងគ្រាប់បាល់ឈ្នះនៅចុងម៉ោងពីកីឡាករបម្រុង Oh Hyeon-gyu៕

Most Popular

To Top