កូរ៉េខាងត្បូ៖យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ វីដេអូឃ្លីបបង្ហាញឥរិយាបថ របស់តារាចម្រៀងកូរ៉េខាងត្បូង នាង Jang Wonyoung សមាជិកក្រុម IVE ក្នុងអំឡុងពេលចុះហត្ថលេខា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលបានរីករាលដាល ពាសពេញអ៊ីនធើណេត ដោយទទួលបានការចូលមើលជាងមួយលានដង។
វីដេអូនេះ នាងបានប្រឈមមុខនឹងការរិះគន់ចំពោះសកម្មភាព របស់នាងទាក់ទង នឹងសម្ភារៈចុះហត្ថលេខាអ្នកគាំទ្រ។ ទោះជាយ៉ាងណាក៏ដោយ ឥរិយាបថ របស់នាងបានទទួលប្រតិកម្មចម្រុះ ពីអ្នកលេងអ៊ីនធើណេត។
រិះគន់ចំពោះសកម្មភាព របស់នាង Jang Wonyoung នៅតែបន្ត។ មិនយូរប៉ុន្មានបន្ទាប់ពីភាព ចម្រូងចម្រាស នៃអាកប្បកិរិយារបស់នាង នៅអាកាសយានដ្ឋាន ឥឡូវនេះនាងកំពុងត្រូវបានគេរិះគន់ ចំពោះការបោះសម្ភារៈពាក់ក្បាល នៅពីក្រោយនាងដូចជានាង កំពុងបោះចោលសំរាម។
ខ្ញុំសង្ឃឹមថា នាងនឹងធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន ជាងមុនចាប់ពីពេលនេះតទៅ។ ទន្ទឹមនឹងនេះ ថ្មីៗនេះនាងត្រូវបានគេរិះគន់ចំពោះអាកប្បកិរិយា របស់នាងនៅអាកាសយានដ្ឋាន៕
