កីឡា

Jose Mourinho ​ចង់បានខ្សែបម្រើអាល្លឺម៉ង់ឆ្នើមម្នាក់ កំពុងលេងឲ្យ Dortmund

យោងតាមការចេញផ្សាយរបស់ The Goal ​បានឲ្យដឹងថា គ្រូបង្វឹកថ្មីរបស់ Real Madrid លោក Jose Mourinho បានដាក់ផែនការនាំយកកីឡាករឆ្នើមម្នាក់មក ជួយពង្រឹងក្លឹបនៅរដូវកាលក្រោយ។

កីឡាករខ្សែបម្រើឆ្នើម របស់ Dortmund កីឡាករ Felix Nmecha ត្រូវបានលោក Mourinho កំណត់ថាជាកូន សោរដ៏សំខាន់ ក្នុងការរៀបចំក្រុមឡើងវិញ នៅរដូវកាលក្រោយពេល ដែលលោកចាប់ផ្តើមបង្វឹកសាជាថ្មី។

យ៉ាងណាក្តីកីឡាករជម្រើសជាតិ អាល្លឺម៉ង់រូបនេះ នៅបន្តកុងត្រា ដែលមានរយៈពេលទៅដល់ ឆ្នាំ២០៣០នៅឡើយជាមួយនឹង Dortmund ។

យោងតាមទីផ្សារបច្ចុប្បន្នខ្សែ បម្រើវ័យ២៥ឆ្នាំរូបនេះ នឹងអាចមានតម្លៃខ្លួនយ៉ាង ហោចណាស់៧០លានអឺរ៉ូ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top