យោងតាមការចេញផ្សាយThe Goal បានឲ្យដឹងថាកីឡាករ Marcus Rashford និងអាជីពរបស់ខ្លួនទំនងគេច មិនផុត ក្នុងការវិលត្រឡប់ មកក្លឹបដើមវិញឡើយ។
គ្រូបង្វឹកក្លឹបលោក Michael Carrick បានលើកឡើងអំពីលទ្ធភាព ក្នុងការបើកទ្វាស្វាគមន៍ វត្តមានកីឡាកររូបនេះមកចូលរួមក្លឹបឡើងវិញ ទោះបីជាបច្ចុប្បន្ននៅបន្តស្ទាក់ស្ទើរក្នុងការ ចុះហត្ថលេខាបន្តកុងត្រាខ្ចី ជើងជាមួយនឹង Barcelona ក្តី។
គួរឲ្យដឹងដែរថា Rashford បានបង្ហាញខ្លួន ចុងក្រោយឲ្យ Man UTD កាលពីឆ្នាំ២០២៤មុនពេលដែលបានផ្ទេរ ទៅចូលរួមក្លឹបអេស្បាញ Barcelona រហូតមកដល់ពេលបច្ចុប្បន្ន។
កីឡាករវ័យ២៨ឆ្នាំរូបនេះមកដល់ពេលនេះនៅមិនទាន់មានការសម្រេចចិត្តផ្លូវការណាមួយនៅឡើយអំពីលទ្ធភាពក្នុងការបន្តលេងនៅ Barcelona ឬយ៉ាងណា៕
ប្រែសម្រួល៖ស៊ុនលី
