យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal កំពុងធ្វើការងារយ៉ាងខ្លាំង ដើម្បីអាចសម្រេចបានការងារ ផ្ទេរកីឡាករឆ្នើមម្នាក់របស់ជម្រើសជាតិម៉ារ៉ុក។
កីឡាករ Ayyoub Bouaddi បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Lille បានក្លាយទៅជាគោលដៅរបស់ក្លឹប Arsenal ដើម្បីត្រៀមពង្រឹងក្រុមនៅរដូវកាល ក្រោយហើយបច្ចុប្បន្នតម្លៃខ្លួន កីឡាករអាចមានប្រមាណជា៧០លានអឺរ៉ូ។
បច្ចុប្បន្នមានវ័យទើបតែ១៨ឆ្នាំកំពុងបង្ហាញ ខ្លួនឲ្យជម្រើសជាតិម៉ារ៉ុក នៅព្រឹត្តិការណ៍ពានរង្វាន់ពិភពលោកនៅអាមេរិក។
ក្នុងការប្រកួតដំបូងប៉ះក្រុមខ្លាំងប្រេស៊ីលកីឡាករ Bouaddi នេះគឺជាកម្លាំងដ៏សំខាន់ ដែលបានជួយឲ្យម៉ារ៉ុក យកស្មើគ្នាក្នុងលទ្ធផល១ទល់នឹង១៕
ប្រែសម្រួល៖ស៊ុនលី
