កីឡា

Imsael Saibari យល់ព្រមតម្លៃខ្លួន៥៥លានអឺរ៉ូ ដើម្បីចូលរួមជាមួយនឹង Bayern Munich

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបអាល្លឺម៉ង់ Bayern Munich បានឈានទៅដល់ការចុះហត្ថលេខា នាំយកកីឡាករចំណូលថ្មីម្នាក់មកពីលីគកំពូលរបស់ហូឡង់។

កីឡាករខ្សែប្រយុទ្ធស្លាប Ismael Saibari បច្ចុប្បន្នកំពុង​លេងឲ្យក្លឹប PSV Eindhoven ។ក្នុងនាមជាជម្រើសជាតិ​របស់ម់ារ៉ុកកីឡាកររូបនេះកំពុងបន្តធ្វើការងារយ៉ាងខ្លាំងជាមួយនឹងក្រុមនៅក្នុងព្រឹត្តិការណ៍​ពិភពលោកនៅអាមេរិកនៅឡើយ។

គួរឲ្យដឹងដែរថាការផ្ទេរកុងត្រា លើកនេះក្លឹប Bayern Munich នឹងត្រូវចំណាយប្រមាណជា​ ៥៥លានអឺរ៉ូសម្រាប់តម្លៃខ្លួនកីឡាករ។

ប្រភពដដែលជឿជាក់ថាកីឡាករវ័យ២៥ឆ្នាំ​​ រូបនេះនឹងត្រូវចុះហត្ថលេខារយៈពេលវែងជាមួយនឹង Bayern Munich រហូតទៅដល់ឆ្នាំ២០៣១៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top