សិល្បៈ និង កម្សាន្ត

អតីតតារាចម្រៀង HYBE នាង Kim Garam នឹងបង្ហាញខ្លួនក្រោមផលិតកម្មថ្មី Sparks Backlash ទទួលរងការរិះគន់យ៉ាងចាស់ដៃ

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីម្នាក់មកពី Management Koo បានប្រកាសថា អតីតសមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង LE SSERAFIM គឺនាង Kim Garam បានចុះកិច្ចសន្យាផ្តាច់មុខជាមួយពួកគេ។

ពួកគេក៏មានការភ្ញាក់ផ្អើល ចំពោះការរីកចម្រើនយ៉ាងខ្លាំងរបស់នាងក្នុងរយៈពេលខ្លី។ ភ្នាក់ងារនេះមានគម្រោងផ្តល់ការគាំទ្រ ពេញលេញសម្រាប់អាជីពសម្តែងរបស់នាង និងពង្រីកសកម្មភាពបន្ថែមទៀត។

Management Koo ជាជម្រករបស់តារាសម្តែងល្បីៗផ្សេងទៀត រួមមាន Lee Yo Won, Ha Seok Jin, Yoo In Soo, Kwon Hyuk និងច្រើនទៀត។ ទោះជាយ៉ាងណាក៏ដោយ អ្នកលេងអ៊ីនធើណេតមានការខឹងសម្បារយ៉ាងខ្លាំងដែលពួកគេកំពុងផ្តល់ឱកាសនេះដល់នាង។

ទន្ទឹមនឹងនេះដែរ នាង Kim Garam បានបង្ហាញខ្លួនជាសមាជិកនៃ LE SSERAFIM ឆ្នាំ ២០២២ ប៉ុន្តែបានផ្អាកសកម្មភាព បន្ទាប់ពីជាប់ពាក់ព័ន្ធនឹងភាពចម្រូងចម្រាសអំពើហិង្សាក្នុងសាលារៀន។ ទីបំផុតនាងបានចាកចេញពីក្រុមនាខែកក្កដា ឆ្នាំដដែល៕

Most Popular

To Top