វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងកែសម្រួលសេវាកម្មដែលផ្តល់ដោយកម្មករកូរ៉េខាងត្បូង នៅលើមូលដ្ឋានយោធារបស់ខ្លួន នៅលើឧបទ្វីបនេះប្រសិនបើប្រទេសទាំងពីរមិនបានឈានដល់ កិច្ចព្រមព្រៀងចែកថ្លៃដើម នៃការចំណាយយោធា ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ពលករកូរ៉េខាងត្បូងជិត ៩.០០០នាក់ ប្រឈមនឹងការលំបាកចាប់ពីខែមេសា ប្រសិនបើសម្ព័ន្ធមិត្តខកខានមិនបានបន្ត កិច្ចព្រមព្រៀងរបស់ពួកគេ ស្តីពីការចែករំលែកការចំណាយ សម្រាប់ការឈរជើងរបស់កងទ័ពអាមេរិកចំនួន ២៨.៥០០នាក់ នៅលើឧបទ្វីបនេះ។
លោក William Rarne Jr អគ្គនាយករងនៃអគ្គសេនាធិការ ចម្រុះសហរដ្ឋអាមេរិក បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅឯមន្ទីរបញ្ចកោណថា “មានកម្មករចំនួន ៩ពាន់នាក់ វាពិតជាសំខាន់ណាស់”៕
ដោយ ឈូក បូរ៉ា