យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបសេះបង្កក់ Juventus បានឈានមួយជំហ៊ានទៀតក្នុងការនាំយកកីឡាករឆ្នើមម្នាក់ត្រឡប់មករួមក្លឹបវិញ។
កីឡាករ Randal Kolo Muani បច្ចុប្បន្នកំពុងលេងឲ្យក្លឹប PSG ក្រោយពេលដែលបានចាកចេញពីទឹកដី Turin ប៉ុន្តែបច្ចុប្បន្នកំពុងទាក់ចិត្តប្រធានប្រតិបត្តិក្លឹបថ្មីរបស់ Juventus។
លោក Giovanni Carnevali ដែលទើបតែបានតែងតាំងបានបញ្ជាក់ថាក្លឹបកំពុងពន្លឿនការងារដើម្បីចរចានាំយកកីឡាកររូបនេះត្រឡប់មកទឹកដី Juventusវិញ។
គួរឲ្យដឹងដែរថាកីឡាករបារាំងរូបនេះបានចាកចេញពី Juventus កាលពីឆ្នាំ២០២៥ជាមួយនឹងកុងត្រាខ្ចីជើងប៉ុន្តែបង្ហាញខ្លួនបានទើបតែ៦ខែប៉ុណ្ណោះពេលនេះក្លឹប Juventus កំពុងព្យាយាមនាំយកខ្សែប្រយុទ្ធរូបនេះត្រឡប់មកអ៊ីតាលីវិញហើយ៕
ប្រែសម្រួល៖ស៊ុនលី
