យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD បានកំណត់គោលដៅកីឡាករ Crysencio Summerville សម្រាប់បង្កើនកម្លាំងនៅរដូវក្តៅនេះ។
កីឡាករដែលកំពុង ក្នុងតំបន់បម្រើប្រយុទ្ធរបស់ក្លឹប West Ham រូបនេះទើបតែបានបង្ហាញខ្លួន ជាលើកដំបូងឲ្យក្រុមជម្រើសជាតិហូឡង់ នៅក្នុងឆ្នាំនេះ ។ ប្រកួតប៉ះនឹងជប៉ុនដោយអាចរកគ្រាប់បាល់ស្មើនោះ គឺបានជួយឲ្យកេរ្ត៍ឈ្មោះកីឡាកររូបនេះកាន់តែទាក់ទាញឡើង។
គួរឲ្យដឹងដែរថាបច្ចប្បន្ន Man UTD បានបញ្ជូនក្រុមការងារឲ្យធ្វើការតាមដាននិងត្រួតពិនិត្យទំរង់លេងរបស់កីឡាករវ័យ២៤ឆ្នាំរូបនេះរហូតមកដែរ។
មានវិរៈបុរសក្លឹបជាច្រើននាក់ដែលបានចាប់អារម្មណ៍របស់កីឡាករ Summerville ក្នុងនោះមានទាំងលោក Nicky Butt ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
