អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ស្មានហ្វូន iPhone 18 Pro របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple អាចចាប់ផ្តើមតម្លៃពី១,៣៩៩ ដុល្លារ ដែលថ្លៃជាងម៉ូដែលបច្ចុប្បន្ន ប្រហែល ៣០០ ដុល្លារ ខណៈថ្លៃដើមបន្ទះឈីបអង្គ ចងចាំកើនឡើងធ្វើឲ្យការចំណាយលើការផលិតកើនឡើង។
លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានប្រាប់ The Wall Street Journal កាលពីសប្តាហ៍មុនថា ថ្លៃដើមអង្គចងចាំកើនឡើងកំពុងប៉ះពាល់ដល់ក្រុមហ៊ុន។ នៅពេលសួរថាតើផលិតផលណាខ្លះនឹងឃើញការកើនឡើងតម្លៃ និងពេលវេលាកំណត់ លោកបាននិយាយថា Apple នៅតែកំពុងធ្វើការលើរឿងនោះ ដោយរំពឹងថានឹងមានព័ត៌មានលម្អិតបន្ថែមទៀត រួមជាមួយនឹងផលិតផល iPhone បន្ទាប់នៅខែកញ្ញា។
នេះបើយោងតាម MacRumors បាននិយាយថា ការកើនឡើងអាចកើតមាននេះកើតឡើងចំពេលមានការខ្វះខាតសកលនៃអង្គចងចាំ DRAM និង NAND flash ជាសមាសធាតុសំខាន់ៗដែលប្រើសម្រាប់រក្សាទុក និងដំណើរការទិន្នន័យនៅក្នុងស្មាតហ្វូន។ ក្រុមហ៊ុនផលិតរួមទាំង Samsung Electronics និង Micron Technology បានផ្លាស់ប្តូរការផលិតកាន់តែច្រើនឆ្ពោះទៅរកបន្ទះឈីបអង្គចងចាំសម្រាប់ម៉ាស៊ីនមេបញ្ញាសិប្បនិម្មិត ដែលកាត់បន្ថយការផ្គត់ផ្គង់ដែលមានសម្រាប់ឧបករណ៍អ្នកប្រើប្រាស់ ៕
