កីឡា

Man UTD និង Arsenal ចាប់អារម្មណ៍ជាមួយនឹងខ្សែបម្រើ ដែលមានតម្លៃខ្លួន៦០លានផោន ម្នាក់របស់ក្លឹប Bournemouth

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD និង Arsenal កំពុងដាក់ផែនការចរចាកីឡាករខ្សែបម្រើឆ្នើមម្នាក់ដែលកំពុងលេងឲ្យក្លឹប Bournemouth។

កីឡាករ Alex Scott ដែលបច្ចុប្បន្នមានវ័យ២២ឆ្នាំ បានបង្ហាញទំរង់លេងដ៏ល្អកាលពីរដូវកាលកន្លងទៅ ទោះបីជាមិនអាចមានឈ្មោះ នៅជម្រើសជាតិអង់គ្លេសក្តី។

ទីផ្សារបច្ចុប្បន្នកីឡាកររូបនេះអាចមាន ទៅដល់៦០លានផោនហើយក្នុងនោះសូម្បីតែ Spursក៏បានទំនាក់ទំនងសុំចរចាជាមួយនឹង Bournemouth ផងដែរ។

ទោះបីជាយ៉ាងណាក្តីកុងត្រាជាមួយ នឹងក្លឹបបច្ចុប្បន្នដែលមានទៅដល់ឆ្នាំ២០២៨ ទំនងជាមិនអនុញ្ញាតិឲ្យកីឡាកររូបនេះអាចចាក ចេញបានភ្លាមៗនោះទេនៅរដូវក្តៅនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top