ម្ចាស់ជើងឯកពិភពលោក ប្រាំសម័យកាលប្រេស៊ីល បានបង្ហាញទម្រង់លេងយ៉ាងខ្លាំងខ្លា ដោយបានយកឈ្នះ លើក្រុមស្កុតឡែន ក្នុងលទ្ធផល ៣ ទល់នឹង ០ នៅក្នុងជំនួបចុងក្រោយនៃពូល C នៅកីឡដ្ឋាន Miami Stadium សហរដ្ឋអាមេរិក។

ខ្សែប្រយុទ្ធឆ្នើម Vinícius Júnior រកបានពីរគ្រាប់ម្នាក់ឯង ដោយគ្រាប់ដំបូងនៅនាទីទី ៧ ក្រោមការបញ្ជូនបាល់ពី Rayan និងគ្រាប់ទីពីរដោយការតែតបញ្ចូលទីនៅចុងវគ្គទីមួយ នាទីទី ៤៥+៣ ។
លទ្ធផលនេះធ្វើឱ្យរូបគេក្លាយជាកីឡាករ ប្រេស៊ីលដំបូងគេក្នុងរយៈពេល ២៤ ឆ្នាំ ដែលអាចស៊ុតបញ្ចូលទីបានគ្រប់ការ ប្រកួតទាំង ៣ ក្នុងវគ្គចែកពូល World Cup គិតចាប់តាំងពី Ronaldo Nazário និង Rivaldo ធ្វើបានកាលពីឆ្នាំ ២០០២។

គ្រាប់បន្ថែម និងការវិលត្រឡប់របស់ Neymar ចូលដល់វគ្គទីពីរ ខ្សែប្រយុទ្ធ Matheus Cunha បានបន្ថែមគ្រាប់ទីបីនៅនាទីទី ៦០ តាមរយៈការសហការយ៉ាងល្អពី Bruno Guimarães។
មិនតែប៉ុណ្ណោះ Neymar ក៏បានចូលទីលានពីកៅអីបម្រុងនៅនាទីទី ៧៥ ផងដែរ ដែលជាការបង្ហាញខ្លួនលើកដំបូង របស់គេក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីជាសះស្បើយពីរបួសកំភួនជើង។

ជ័យជម្នះនេះបាននាំឱ្យប្រេស៊ីលឡើងទៅឈរលេខ ១ ក្នុងពូល C មាន ៧ ពិន្ទុ ឈ្នះគ្រាប់ចំណេញលើម៉ារ៉ុកដែលមាន ៧ ពិន្ទុដូចគ្នា និងកក់កៅអីទៅវគ្គ ៣២ ក្រុមចុងក្រោយ។ ចំណែកឯស្កុតឡែន ដែលមាន ៣ ពិន្ទុ និងមានគ្រាប់បាល់ចំណេញដក ៣ (-៣) ត្រូវរង់ចាំអ៊ុតលទ្ធផលក្រុមលេខ ៣ ល្អបំផុតពីពូលផ្សេងទៀត ដើម្បីដឹងថាតើអាចឡើងទៅវគ្គបន្តបានដែរឬទេ។


