ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក បានកក់កៅអីឡើងទៅកាន់វគ្គបន្ត Round of 32 ក្នុងនាមជាក្រុមលេខ ២ ក្នុងពូល C បន្ទាប់ពីបានវាយបកយកឈ្នះក្រុមហៃទី ក្នុងលទ្ធផល ៤ ទល់នឹង ២ នៅក្នុងការប្រកួតយ៉ាងស្វិតស្វាញនៅកីឡដ្ឋាន Atlanta Stadium សហរដ្ឋអាមេរិក។

ការប្រកួតវាយបកដ៏ស្វិតស្វាញ ហៃទីបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបាននាំមុខម៉ារ៉ុក ដល់ទៅពីរដងក្នុងវគ្គទីមួយ ដោយគ្រាប់បាល់ដំបូងរកបានដោយ Lenny Joseph នាទីទី ១០ និងគ្រាប់ទីពីរដោយ Wilson Isidor នាទីទី ៤៣)
។

យ៉ាងណាមិញ ម៉ារ៉ុកបានព្យាយាមវាយបកតាមស្មើភ្លាមៗទាំងពីរលើកវិញដោយ Achraf Hakimi នាទីទី ៣៩ និង Ismael Saibari នាទីទី ៤៥+១ បញ្ចប់វគ្គទីមួយក្នុងលទ្ធផល ២-២។
គ្រាប់ជ័យជម្នះនៅវគ្គទីពីរ ចូលដល់វគ្គទីពីរ ម៉ារ៉ុកបានដាក់សម្ពាធយ៉ាងខ្លាំងរហូតរកបានគ្រាប់នាំមុខជាលើកដំបូងដោយកីឡាករបម្រុង Soufiane Rahimi នៅនាទីទី ៧៨ មុនពេលកីឡាករវ័យក្មេង Gessime Yassine ស៊ុតគ្រាប់ទីបួនបិទការប្រកួតនៅនាទីទី ៨៩។
ស្ថានភាពក្នុងពូល ជ័យជម្នះនេះធ្វើឱ្យម៉ារ៉ុកមាន ៧ ពិន្ទុស្មើជាមួយប្រេស៊ីល ដែលបានយកឈ្នះស្កុតឡែន ៣-០ ប៉ុន្តែឈរលេខ ២ ដោយសារចាញ់គ្រាប់បាល់ចំណេញ។ ម៉ារ៉ុកនឹងត្រូវឡើងទៅជួបក្រុមលេខ ១ មកពីពូល F នៅក្នុងវគ្គ ៣២ ក្រុមចុងក្រោយ ចំណែកឯហៃទីត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍នេះទាំងគួរឱ្យស្តាយ ប៉ុន្តែបានបន្សល់ទុកនូវកំណត់ត្រាស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍ World Cup ជាលើកដំបូងក្នុងរយៈពេល ៥២ ឆ្នាំរបស់ខ្លួន។
