កីឡា

ប្រេស៊ីលលត់ស្កុតឡែន ៣-០ គ្រងតំណែងកំពូលពូល C ឡើងទៅវគ្គបន្ត World Cup 2026 យ៉ាងរលូន

ម្ចាស់ជើងឯក​ពិភពលោក ប្រាំសម័យកាលប្រេស៊ីល បានបង្ហាញទម្រង់លេងយ៉ាងខ្លាំងខ្លា ដោយបានយកឈ្នះ លើក្រុមស្កុតឡែន ក្នុងលទ្ធផល ៣ ទល់នឹង ០ នៅក្នុងជំនួបចុងក្រោយនៃពូល C នៅកីឡដ្ឋាន Miami Stadium សហរដ្ឋអាមេរិក។

ខ្សែប្រយុទ្ធឆ្នើម Vinícius Júnior រកបានពីរគ្រាប់ម្នាក់ឯង ដោយគ្រាប់ដំបូងនៅនាទីទី ៧ ក្រោមការបញ្ជូនបាល់ពី Rayan និងគ្រាប់ទីពីរដោយការតែតបញ្ចូលទីនៅចុងវគ្គទីមួយ នាទីទី ៤៥+៣ ។

លទ្ធផលនេះធ្វើឱ្យរូបគេក្លាយជាកីឡាករ ប្រេស៊ីលដំបូងគេក្នុងរយៈពេល ២៤ ឆ្នាំ ដែលអាចស៊ុតបញ្ចូលទីបានគ្រប់ការ ប្រកួតទាំង ៣ ក្នុងវគ្គចែកពូល World Cup គិតចាប់តាំងពី Ronaldo Nazário និង Rivaldo ធ្វើបានកាលពីឆ្នាំ ២០០២។

​គ្រាប់បន្ថែម និងការវិលត្រឡប់របស់ Neymar ចូលដល់វគ្គទីពីរ ខ្សែប្រយុទ្ធ Matheus Cunha បានបន្ថែមគ្រាប់ទីបីនៅនាទីទី ៦០ តាមរយៈការសហការយ៉ាងល្អពី Bruno Guimarães។

មិនតែប៉ុណ្ណោះ Neymar ក៏បានចូលទីលានពីកៅអីបម្រុងនៅនាទីទី ៧៥ ផងដែរ ដែលជាការបង្ហាញខ្លួនលើកដំបូង របស់គេក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីជាសះស្បើយពីរបួសកំភួនជើង។

ជ័យជម្នះនេះបាននាំឱ្យប្រេស៊ីលឡើងទៅឈរលេខ ១ ក្នុងពូល C មាន ៧ ពិន្ទុ ឈ្នះគ្រាប់ចំណេញលើម៉ារ៉ុកដែលមាន ៧ ពិន្ទុដូចគ្នា និងកក់កៅអីទៅវគ្គ ៣២ ក្រុមចុងក្រោយ។ ចំណែកឯស្កុតឡែន ដែលមាន ៣ ពិន្ទុ និងមានគ្រាប់បាល់ចំណេញដក ៣ (-៣) ត្រូវរង់ចាំអ៊ុតលទ្ធផលក្រុមលេខ ៣ ល្អបំផុតពីពូលផ្សេងទៀត ដើម្បីដឹងថាតើអាចឡើងទៅវគ្គបន្តបានដែរឬទេ។

Most Popular

To Top