ក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូង បានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 វគ្គចែកពូល Group A ដោយបានយកឈ្នះលើក្រុមជម្រើសជាតិកូរ៉េខាងត្បូង ក្នុងលទ្ធផល ១–០ ។

គ្រាប់បាល់ជ័យជម្នះ រកបាន ដោយកីឡាករ Thapelo Maseko នៅនាទីទី ៦៣ បន្ទាប់ពីទទួលបានការបញ្ជូន បាល់យ៉ាងច្បាស់ពីមិត្តរួមក្រុម Tshepang Moremi។

ជ័យជម្នះនេះបានជួយឱ្យអាហ្វ្រិកខាងត្បូងឡើងទៅកាន់វគ្គបន្ត ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ដោយឈរនៅចំណាត់ថ្នាក់លេខ ២ ក្នុងពូល មាន ៤ ពិន្ទុ។
ការបរាជ័យនេះបានធ្វើឱ្យកូរ៉េខាងត្បូងធ្លាក់មកឈរនៅលេខ ៣ មាន ៣ ពិន្ទុ និងត្រូវរង់ចាំអ៊ុតមើលលទ្ធផលក្រុមលេខ ៣ ល្អបំផុតដើម្បីដឹងថាតើអាចមានឱកាសឡើងទៅវគ្គបន្តដែរឬទេ។

អាហ្វ្រិកខាងត្បូងនឹងត្រូវធ្វើដំណើរទៅកាន់ទីក្រុង Los Angeles ដើម្បីប្រកួតជាមួយក្រុមសហម្ចាស់ផ្ទះ កាណាដា នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ខាងមុខនេះ។

