ក្រុមម្ចាស់ផ្ទះម៉ិកស៊ិកកូ បានបញ្ចប់វគ្គចែកពូល Group A យ៉ាងល្អឥតខ្ចោះ ក្រោយពីបានលត់ក្រុមជម្រើសជាតិឆេក ក្នុងលទ្ធផល ៣–០ នៅកីឡដ្ឋាន Estadio Azteca នាទីក្រុងម៉ិកស៊ិក។

គ្រាប់បាល់ទាំង ៣ គ្រាប់កើតឡើងនៅវគ្គទីពីរទាំងអស់ ដោយសម្រេចបានដោយកីឡាករ Mateo Chávez នាទី ៥៥, Julián Quiñones នាទី ៦១ និងគ្រាប់ចុងក្រោយដោយ Álvaro Fidalgo នៅម៉ោងបន្ថែមរបូត នាទី ៩០+៤។
នេះជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រ World កន្លងមក ដែល ម៉ិកស៊ិកកូ អាចប្រមូលបាន ៩ ពិន្ទុពេញ ឈ្នះទាំង ៣ ប្រកួត នៅក្នុងវគ្គចែកពូល។

បរាជ័យដ៏ធ្ងន់ធ្ងរនេះបានធ្វើឱ្យក្រុមឆេកបញ្ចប់ទៅដោយឈរនៅបាតតារាង លេខ ៤ មានតែ ១ ពិន្ទុប៉ុណ្ណោះ និងត្រូវហាលអាវត្រឹមវគ្គនេះជាផ្លូវការ។
អ្នកចាំទីជើងចាស់ Guillermo ‘Memo’ Ochoa បានប្ដូរចូលនៅនាទីទី ៧៨ ដែលធ្វើឱ្យលោកក្លាយជាកីឡាករមកពីតំបន់អាមេរិកខាងជើងដំបូងគេ និងចាស់ជាងគេបំផុត អាយុ ៤០ ឆ្នាំ ៣៤៦ ថ្ងៃ ដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ដល់ទៅ ៤ ជំនាន់ផ្សេងគ្នា។

