កីឡា

Chelsea បង្ហាញចំណាប់អារម្មណ៍ខ្លាំង ជាមួយនឹងខ្សែការពារ Maxence Lacroix

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងខ្សែការពារម្នាក់ដែលកំពុងលេងឲ្យក្លឹប Crystal Palace។

កីឡាករ Maxence Lacroixបាននឹងកំពុងទាក់ចិត្តក្លឹបធំៗជាច្រើននៅអឺរ៉ុបហើយក្នុងនោះក៏មានទាំងក្លឹប Como នៅអ៊ីតាលីផងដែរ ដែលកំពុងចូលរួមប្រជែងចរចាកុងត្រា។

ការមកដល់នៃគ្រូបង្វឹកថ្មីលោក Xabi Alonso បានបង្ហាញការកែប្រែជាច្រើន ជាមួយនឹង Chelsea ហើយជឿជាក់ថានឹងមានការផ្លាស់ប្តូរ ក្រុមទ្រង់ទ្រាយធំទាំងក្នុងតំបន់ការពារប្រយុទ្ធនិងបម្រើ។

គួរឲ្យដឹងដែរថាMaxence Lacroixគឺជាចំណែកដ៏សំខាន់នៅក្នុងតំបន់ការពារដែលបានជួយឲ្យ Crystal Palace អាចលើកពានរង្វាន់ FA Cup និង Conference League កាលពី២រដូវកាលកន្លងមកនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top