កីឡា

កូតឌីវ័រ យកឈ្នះ កូរ៉ាសាវ ២-០ ឡើងវគ្គ ៣២ ក្រុមចុងក្រោយ World Cup 2026

បរទេស៖ ក្រុមជម្រើសជាតិកូតឌីវ័រ បានបង្ហាញទម្រង់លេងយ៉ាងរឹងមាំ ដោយយកឈ្នះក្រុមកូរ៉ាសាវក្នុងលទ្ធផល ២-០ នៃការប្រកួតចុងក្រោយពូល E ព្រឹត្តិការណ៍ FIFA World Cup 2026។

ខ្សែប្រយុទ្ធ Nicolas Pépé ជាវីរបុរសក្នុងការប្រកួតនេះ ដោយស៊ុតបញ្ចូលទីបានទាំង ២ គ្រាប់ ជួយឱ្យក្រុម “ដំរី” ទទួលបាន ៣ ពិន្ទុដ៏សំខាន់។

ជ័យជម្នះនេះបានធ្វើឱ្យកូតឌីវ័រ បញ្ចប់ការប្រកួតក្នុងពូល E ដោយឈរលេខ ២ និងមានសិទ្ធិឡើងទៅកាន់វគ្គ ៣២ ក្រុមចុងក្រោយ ខណៈកូរ៉ាសាវ ដែលជាក្រុមបង្ហាញខ្លួនលើកដំបូងក្នុង World Cup បានបញ្ចប់ដំណើររបស់ខ្លួនត្រឹមវគ្គចែកពូល បើទោះបីជាបានបង្ហាញទម្រង់លេងគួរឱ្យកោតសរសើរនៅក្នុងការប្រកួតមួយចំនួនក៏ដោយ។

ក្នុងវគ្គ ៣២ ក្រុមចុងក្រោយ កូតឌីវ័រ នឹងត្រៀមប្រកួតជាមួយក្រុមលេខ ២ ពូល I ដើម្បីប្រជែងកៅអីទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។

Most Popular

To Top