បរទេស៖ ក្រុមជម្រើសជាតិហូឡង់ បានបញ្ចប់ភារកិច្ចក្នុងវគ្គចែកពូលយ៉ាងល្អឥតខ្ចោះ ដោយបានយកឈ្នះលើក្រុមទុយនេហ្ស៊ី ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Kansas City Stadium។

ជ័យជម្នះនេះបានរុញឱ្យក្រុមពណ៌ទឹកក្រូចឡើងទៅឈរកំពូលតារាងនៃពូល F មាន ៧ ពិន្ទុ និងកក់កៅអីឡើងទៅវគ្គបន្តជាផ្លូវការ។
គ្រាប់បាល់នាំមុខរបស់ ហូឡង់ទទួលបានការនាំមុខយ៉ាងលឿននៅនាទីទី ៣ ពីការធ្វើឱ្យចូលទីខ្លួនឯង ដោយកីឡាករទុយនេហ្ស៊ី Ellyes Skhiri និងបន្តថែមមួយគ្រាប់ទៀតដោយ Brian Brobbey នៅនាទីទី ៧។
ការវាយបករបស់ទុយនេហ្ស៊ី នៅដើមវគ្គទី ២ នាទីទី ៥៤ កីឡាករ Hazem Mastouri បានតែតបញ្ចូលទីយ៉ាងស្អាតបង្រួមលទ្ធផលមក ១-២ ឱ្យទុយនេហ្ស៊ីវិញ។
គ្រាប់បាល់ជ័យជម្នះ៖ ខ្សែការពារ Jan Paul van Hecke បានតែតជ្រុងយ៉ាងល្អនៅនាទីទី ៦២ ដើម្បីពង្រីកគម្លាត និងធានាជ័យជម្នះ ៣-១ ជូនហូឡង់រហូតដល់ចប់ការប្រកួត។
ជាមួយលទ្ធផលនេះ ហូឡង់បានឆ្លងផុតវគ្គចែកពូលដោយជោគជ័យ ចំណែកឯទុយនេហ្ស៊ីត្រូវហាលអាវត្រឹមវគ្គនេះក្រោយឆ្លងកាត់ ៣ ប្រកួត។
