កីឡា

សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ប្រកាសបើក​”វគ្គបណ្តុះបណ្តាល ជំនាញសរសេរ និង ផលិតវិដេអូ អំពីគុនល្បុក្កតោ”

ភ្នំពេញ៖នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានអញ្ជើញជាកិត្តិយសក្នុងពិធី “វគ្គបណ្តុះបណ្តាលជំនាញសរសេរ និងផលិតវិដេអូ អំពីគុនល្បុក្កតោ” រៀបចំសហព័ន្ធកីឡាកគុនល្បុក្កតោកម្ពុជាបានសហការជាមួយសារព័ត៌មានថ្មីៗនៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិក។

លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានប្រាប់ឲ្យដឹងថា “វគ្គបណ្តុះបណ្តាលជំនាញសរសេរ និងផលិតវិដេអូ អំពីគុនល្បុក្កតោ” មានសិក្ខាកាមចំនួន ៤០នាក់ ធ្វើឡើងរយៈពេលមួយថ្ងៃ ពេញតែម្តង ក្រោមការរៀបចំសហព័ន្ធកីឡាកគុនល្បុក្កតោកម្ពុជា បានសហការជាមួយសារព័ត៌មានថ្មីៗ ។វគ្គបណ្ដុះបណ្ដាល ជំនាញសរសេរ និងផលិតវីដេអូអំពីគុនល្បុក្កតោ» យើងផ្តោតលើជំនាញសរសេររួមាន គន្លឹះនៃការសរសេរខ្លឹមសារមាតិកា របៀបចាប់មុំដើម្បីសរសេរមាតិកា។

លោកអគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានបន្តថា ចំណែកជំនាញផលិតវីដេអូ ទៅលើបច្ចេកទេសនៃការថតវីដេអូតាមទូរស័ព្ទដៃ និងការផលិតវីដេអូតាមទូរស័ព្ទដៃដែលកំពុងពេញនិមយសម្រាប់អ្នកលេងលើបណ្តាញសង្គមនាពេលបច្ចុប្បន្ននេះ៕
ដោយ៖លី ភីលីព

Most Popular

To Top