ភ្នំពេញ ៖ អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានមានប្រសាសន៍ថា ថវិកាដែលទទួលបានអស់ ក្នុងពិធីពិសារអាហារសាមគ្គី និងរៃអង្គាសថវិកាជួយកីឡាករបាល់បោះរទេះជនពិការកម្ពុជា និងត្រូវយកទៅប្រើប្រាស់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព សម្រាប់ការហ្វឹកហាត់ ការចូលរួមប្រកួត ការថែទាំសម្ភារៈកីឡា និង ការអភិវឌ្ឍសមត្ថភាព របស់កីឡាករបាល់បោះរទេះជនពិការកម្ពុជា ដើម្បីឲ្យពួកគាត់អាច បន្តសម្រេចក្តីស្រមៃ និងនាំមកនូវកិត្តិយសជូនជាតិមាតុភូមិ ។

អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត បានលើកឡើងក្នុងឱកាសពិធីពិសារអាហារសាមគ្គី និងរៃអង្គាសថវិកាជួយ កីឡាករបាល់បោះរទេះជនពិការកម្ពុជា នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេស្ស រដ្ឋលេខាធិការ ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ លោកស្រី ម៉ែន នារីវុឌ្ឍី ហូសិទ្ធី ប្រធានកិត្តិយសសហព័ន្ធកីឡា បាល់បោះរទេះជនពិការកម្ពុជា លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ។

អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េតបានបញ្ញាក់ថា កម្មវិធីនារាត្រីនេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាព មនុស្សធម៌ និងការយកចិត្តទុកដាក់របស់សង្គមកម្ពុជា ចំពោះជនមានពិការភាព។ ការចូលរួមរបស់លោកអ្នកនាពេលនេះ មិនត្រឹមតែជាការបរិច្ចាគថវិកាប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់ក្តីសង្ឃឹម កម្លាំងចិត្ត និងឱកាសដល់កីឡាកររបស់យើង ឱ្យបន្តដំណើរទៅមុខប្រកបដោយទំនុកចិត្ត។ ជាថ្មីម្តងទៀត ខ្ញុំម្ចាស់ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះគ្រប់ស្ថាប័ន ដៃគូឧបត្ថម្ភ សប្បុរសជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើឱ្យកម្មវិធីនេះ ប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានលទ្ធផលគួរជាទីមោទនភាព។

លោកស្រី ម៉ែន នារីវុឌ្ឍី ហូសិទ្ធី ប្រធានកិត្តិយសសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ក៏បានមានប្រសាសន៍ថា
ទោះបីជាមានកូន ក្មួយ និងចៅៗពិការភាព ផ្នែករាងកាយក៏ដោយ ក៏កីឡាករបាល់បោះ រទេះកម្ពុជារបស់យើង បានបង្ហាញនូវឆន្ទៈដ៏មុតមាំ ការតស៊ូ និងស្មារតីមិនចុះចាញ់ ដោយបាន ខិតខំហ្វឹកហាត់ និងចូលរួមប្រកួតតំណាងជាតិ ទាំងក្នុង និងក្រៅប្រទេស ដើម្បីលើកកម្ពស់ កិត្តិយសជាតិ និងជំរុញឱ្យសង្គមមើលឃើញពី សមត្ថភាពរបស់ជនមានពិការភាព ។
ប៉ុន្តែដើម្បីឲ្យកីឡាករទាំងនេះអាច បន្តអភិវឌ្ឍសមត្ថភាព និងត្រៀមខ្លួនសម្រាប់ការ ប្រកួតនានា ពួកគេនៅតែត្រូវការការគាំទ្រយ៉ាងសំខាន់ ទាំងផ្នែកហិរញ្ញវត្ថុ សម្ភារៈកីឡា ឧបករណ៍រទេះពិសេស និងការចំណាយផ្សេងៗពាក់ព័ន្ធនឹងការហ្វឹ រៗដែលពាក់ព័ន្ធនឹងការហ្វឹកហាត់ និងការប្រកួត។

លោកស្រី ប្រធានកិត្តិយសសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ឆ្លៀតក្នុងឱកាសនេះថា កូន ក្មួយ និងចៅៗដែលជាកីឡាករ កីឡាការីនីខ្លះមានពិការភាពតាំងពីកំណើត ខ្លះទៀតកើតជំងឺគ្រុន ស្វិតដៃជើង (polio) ខ្លះទៀតបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ និងសង្គ្រាមដែលបានបន្សល់ ទុកនូវការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តរហូតមកពេលបច្ចុប្បន្ន។ ក្រៅពីការហ្វឹកហាត់ និងចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ កីឡាករ-កីឡាការីនីខ្លះមានប្រកបមុខរបជាសន្តិសុខ ជាងកាត់ដេរស្លៀកបំពាក់ ជាងជួសជុលម៉ូតូ ជាងកែច្នៃគ្រឿងអលង្កា លក់ដូរនៅផ្ទះ ធ្វើស្រែចំការ និងចិញ្ចឹមសត្វមាន់ទាជាដើម។ ក្រោមការគាំទ្រ និងបណ្តុះបណ្តាលជំនាញពីគណៈកម្មការអន្តរ ជាតិនៃកាកបាតក្រហម មិនមានកូន ក្មួយ និងចៅៗជាជនមានពិការភាពដើរសុំលុយនៅតាមទី សាធារណៈនានាឡើយ៕









