The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អនាគតរបស់ខ្សែប្រយុទ្ធ Mason Greenwood កំពុងអណ្តែងនៅក្នុងទីផ្សារ កីឡាករនៅលីគកំពូល របស់អ៊ីតាលីដោយក្នុងនោះមានក្លឹបធំៗ ចំនួន២កំពុងប្រជែងគ្នាចង់បាន។
លេងឲ្យក្លឹប Marseille នៅបារាំងបច្ចុប្បន្នក្តី ប៉ុន្តែខ្សែប្រយុទ្ធអង់គ្លេសរូបនេះ កំពុងទាក់ចិត្តក្លឹបធំៗ ជាច្រើននៅអឺរ៉ុបក្នុងនោះសូម្បីតែ Juventus ក៏នឹងខ្លួនមកសុំចរចាកុងត្រា កីឡាករផងដែរ។
យ៉ាងណាក្តីគេជឿជាក់ថាJuventus នឹងត្រូវប្រជែង ជាមួយនឹងក្លឹប Romaដែលបានចាប់ផ្តើម ធ្វើកិច្ចការងារនេះ បានមុនបន្តិចទៅហើយនោះ ។
គួរឲ្យដឹងដែរថា Greenwood បានផ្ទេរមកពីក្លឹបបិសាចក្រហម Man UTD កាលពីប៉ុន្មានរដូវកាលមុនជាមួយនឹង Marseille ។រដូវកាលនេះក្លឹបបារាំងបានសម្រេចចិត្តដាក់លក់កីឡាករដោយសង្ឃឹមថាអាចប្រមូលលុយវិញបានមួយចំនួនពីតម្លៃខ្លួនកីឡាករដែលទាមទារប្រហែលជា៥០លានអឺរ៉ូ៕
ប្រែសម្រួល៖ស៊ុនលី
