អាមេរិក៖ អ្នកវិទ្យាសាស្ត្របាននិយាយថា ប្រព័ន្ធកុំព្យួទ័រមួយត្រូវបានបង្កើតឡើង ដែលស្កេនតាមរយៈអត្ថបទវិគីភីឌា “Wikipedia” ស្វែងរកទីតាំងពិនិត្យ និងកែតម្រូវនូវកំហុសណាមួយដោយស្វ័យប្រវត្តិ ដើម្បីដើរឲ្យទាន់សម័យបច្ចេកវិទ្យានេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ប្រព័ន្ធដើរដោយអំណាចប្រព័ន្ធ AI នេះអាចរក្សាប្រយោគឲ្យទាន់ពេលវេលា និងជួយសង្រ្គោះអ្នកសរសេរអត្ថបទរបស់មនុស្ស ឲ្យមានភាពច្របូកច្របល់ ខណៈពេលដែលរក្សាសំឡេងមនុស្សនៅក្នុងការសរសេរ ។ បច្ចេកវិទ្យានេះត្រូវបានបង្កើតនៅ MIT ហើយនឹងអនុញ្ញាតឲ្យមានការអាប់ដេត ប្រកបដោយប្រសិទ្ធភាព និងត្រឹមត្រូវចំពោះអត្ថបទចំនួន ៥២ លានរបស់វិគីភីឌា ។
ប្រព័ន្ធប្រៀបធៀបប្រយោគ ដែលបានសរសេរនៅក្នុងអត្ថបទវិគីភីឌា ជាមួយនឹងប្រយោគធ្វើកាអាប់ដែតជាមួយនឹងព័ត៌មាន ដែលមានទំនាស់ហៅថា ការទាមទារ ។ ប្រសិនបើប្រយោគទាំង២នេះ មិនត្រូវគ្នាទេនោះ AI ជាប់ទាក់ទងនឹងអ្វីដែលហៅថា“ របាំងការពារអព្យាក្រឹតភាព” ។
ប្រយោគវិគីភីឌាដែលមានស្រាប់ និងផ្នែកព័ត៌មាន ដែលបានធ្វើការអាប់ដេតបង្កើតជាទិន្នន័យរួមគ្នា ហើយនាបច្ចុប្បន្នមានមួយហើយមួយទៀតផ្ទុកព័ត៌មានថ្មី។ គូប្រយោគនីមួយៗ ត្រូវបានដាក់ស្លាកដោយស្វ័យប្រវត្តិថា“ យល់ព្រម”“ មិនយល់ស្រប” ឬ“ អព្យាក្រឹត”៕ ដោយ៖លី ភីលីព